ជាតិ
បុណ្យអុំទូក
​ក្រសួងទេសចរណ៍​៖ បុណ្យអុំទូក​៣​ថ្ងៃ មាន​ពលរដ្ឋ​ដើរ​កម្សាន្ត​ទូទាំងប្រទេស​ជិត​៦​លាន​នាក់ កើន៧ភាគរយ
13, Nov 2019 , 9:59 pm        
រូបភាព
ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក (រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ)
ពលរដ្ឋកំពុងទស្សនាការប្រណាំងទូក (រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ)
​ភ្នំពេញ​៖ ភ្ញៀវទេសចរ ជាង​៥.៨​លាន​នាក់ បាន​ដើរ​កម្សាន្ត​ទូទាំងប្រទេស នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ។ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ភ្ញៀវទេសចរ​ជាង​៤,៧​លាន​នាក់​។


 
​លោក តុ​ប សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​និយាយថា ចំនួន​សរុប​នៃ​ភ្ញៀវទេសចរ​ទូទាំងប្រទេស​នេះ មាន​កំណើន​ជាង​៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ។  បើតាម​លោក សុភ័ក្ត្រ ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ គឺមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ច្រើនជាងគេ ដែលមាន​ចំនួន​ជាង​៤.៧​លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៣​ម៉ឺន​នាក់​។ លោក សុ​ភ័​ក្រ បាន​បន្ថែមថា ចំនួន​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​នេះ កើនឡើង​ជាង​៥​ភាគរយ បើ​ធៀប​ឆ្នាំមុន ។ 
 
«​ការ​គណនា​ចំនួន​ការចូលរួម​ទស្សនា​នេះ គឺ​យើង​មាន​អ្នក​សង្កេតមើល​និង​ចំនួន​ស្ថិតិ​ពី​ចំនួន​មនុស្ស ។​ហើយ​មនុស្ស​ម្នាក់​បើ​ទៅ​ទស្សនា​អុំទូក​ទាំងបី​៣​ថ្ងៃ គឺ​គិត​ចំនួន​៣​នៃ​អ្នកទស្សនា​»​។ នេះ​ជាការ​បញ្ជាក់​របស់ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។ 
 
​ជាមួយគ្នា​ដែរ អនុ​រដ្ឋលេខា​ធិ​ក​ការ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា កត្តា​៣​យ៉ាង​ដែល​នាំ​ឲ្យ​មាន​កំណើន​ទេសចរ គឺ​មកពី​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា រួមទាំង ស្ថិរភាព​និង​ការអភិវឌ្ឍ ដែល​ធ្វើឱ្យ​ប្រជាជន​គ្មាន​ការភ័យខ្លាច ឬ​ព្រួយបារម្ភ​។ ជាពិសេស​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​នៅ​ទូទាំងប្រទេស​។ 
 
​សូមបញ្ជាក់ថា ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​និង​ពលរដ្ឋ ប្រមាណ​៩២,៥​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​បណ្ដា​ខេត្ត​នានា​។ ចំណែកឯ​រាជធានី​ភ្នំពេញ មាន​ពលរដ្ឋ ៤.៥​លាន​នាក់ មក​ទស្សនា​ពិធីបុណ្យ​អុំទូក​៕ 

Tag:
 ភ្ញៀវទេសចរ​
  បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com