ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​ស្តាយក្រោយ​ទេ គួរតែ​ធ្វើ​រឿង​ទាំងអស់នេះ​ម្តង​ដែរ​ក្នុង​មួយជីវិត​
15, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជីវិត​រស់នៅ​បើសិន​ជាមាន​គម្រោង​រៀបចំ​ទុក​អ្វីៗ​មុន នោះ​ជីវិត​នឹង​ល្អប្រសើ​។ យ៉ាងណា​ម៉ិ​ញ មានរឿង​ច្រើនណាស់​ដែល​វា​នឹងមាន​តម្លៃ​ក្នុង​ការធ្វើ​ជាពិសេស​មុនពេល​អាយុ​បាន ៣០​ឆ្នាំ ព្រោះ​វា​នឹង​ផ្តល់​ជាការ​ផ្សំ​គ្រឿង​ដល់​ជីវិត​រស់នៅ​កាន់តែ​ល្អ​អស្ចារ្យ​បន្ថែមទៀត​។


 
​អ្វីៗ​ដែល​ខ្ញុំ​នឹង​លើក​មក​និយាយ​នេះ​មិនមែន​មាន​អ្វី​ធំដុំ​រហូតដល់​ត្រូវការ​ចំណាយ​អ្វី​ច្រើន​ទេ ប៉ុន្តែ​វា​គឺជា​ការស្រាវជ្រាវ​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​យល់ថា​វា​នឹង​ផ្តល់​តម្លៃ​នៃ​ជីវិត ហើយក៏​វា​នឹងមិន​ធ្វើ​ឲ្យ​អ្នក​ស្តាយក្រោយ​ដែរ​នៅពេល​ធ្វើ​រឿង​ទាំងនោះ​រួច​។ 

​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​យ៉ាងហោចណាស់​ក៏​គួរតែ​ធ្វើ​វា​ម្តង​ដែរ​ក្នុង​មួយ​ជិវិត​៖
 
•​ ​ទៅលេង​កន្លែង​មួយ​ដែល​អ្នក​គិតថា​វា​គឺជា​ឋានសួគ៌​ក្រោម​មេឃ​ក្នុង​ចិត្ត​របស់​អ្នក​
•​ ​ទិញ​សំបុត្រ​ចូលរួម​ក្នុង​ពិធី​រាំច្រៀង​ដោយ​ខ្លួនឯង​
•​ ​ចូលរួម​រត់​កីឡា​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​
•​ ​ហែល​ទឹក​ទាំង​ខ្លួន​មិន​ស្លៀក​សម្លៀកបំពាក់​អ្វី​ទាំងអស់​
•​ ​រៀន​ចម្អិន​អាហារ​ដែល​ឆ្ងាញ់ ឬ​ប្លែក​ដោយ​ខ្លួនឯង ហើយ​មានការ​កោតសរសើ​ពី​ក្រុមគ្រួសារ​និង​មិត្តភក្តិ​
•​ ​ធ្វើការ​ស្រាវជ្រាវ​អំពី​ដើមឈើ​គ្រួសារ​របស់​ខ្លួនឯង​
•​ ​សាកល្បង​លេង​កីឡា​លោត​ពីលើ​យន្តហោះ​បណ្តែត​ខ្លួន​លើ​អាកាស​
•​ ​ចំណាយពេល​មួយ​យប់​ពេញ​ក្នុង​កម្មវិធី​ជប់លៀង​ក្នុង​ទីក្រុង​ដែល​មិន​ធ្លាប់​ស្គាល់ ហើយ​រាំលេង​ដល់​ភ្លឺ​
•​ ​រៀន​ធ្វើ​ស្រា​ក្រឡុក​
•​ ​កាន់​មេក្រូ​ច្រៀង​ចម្រៀង​ក្នុង​បា​ទោះបី​ជាមាន​អារម្មណ៍​ភ័យខ្លាច​ក៏ដោយ​
•​ ​សាកល្បង​មុជ​ចូលក្នុង​ទឹកសមុទ្រ​មើល​ត្រី និង​ផ្កាថ្ម​
•​ ​ធ្វើ​ឲ្យ​វង្វេងផ្លូវ​ក្នុងប្រទេស​ណាមួយ ព្រោះ​វា​អាចជា​ផ្នែក​មួយ​ដ៏​ល្អ​បំផុត​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​
•​ ​ឡើង​ភ្នំ​
•​ ​ចំណាយ​នៅក្រោម​មេឃ​មើល​ផ្កាយ​ពេញ​មួយ​យប់ ឬ​ពីរ​យប់​
•​ ​ថែរក្សា​រាង​ឲ្យ​នៅ​សមសួន​
•​ ​ចូលរួម​ក្នុង​ការធ្វើការងារ​ស្ម័គ្រចិត្ត​អ្វីមួយ​
•​ ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដូចជា កីឡា​វើ​ល​ខាប់ អូឡាំពិក ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជាដើម​
•​ ​រស់នៅ​តែម្នាក់ឯង​មួយថ្ងៃ ឬមួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com