ONE Championship
កីឡាជាតិ
ជាតិ
អ្នកឈ្នះ​៥​រូប​នៅ ONE: MASTERS OF FATE ត្រូវ​ឡើងទៅ​ប្រកួត​មួយកម្រិត​ទៀត​
14, Nov 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

ONE Championship បានរៀបចំ​ការប្រកួត​លើកចុងក្រោយ​សម្រាប់​ឆ្នាំ ២០១៩ នេះ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ប្រកបដោយ​យ៉ាង​ជោគជ័យ​នៅ​សង្វៀន Mall Of Asia Arena ដែល​គេ​ឲ្យ​ឈ្មោះថា​កម្មវិធី ONE: MASTERS OF FATE​។ កីឡាករ​កីឡាការិនី​ដែល​ឈ្នះ​ចំនួន ៥ រូប​អាចឈាន​ឡើងទៅ​កម្រិត​ខ្ពស់​មួយទៀត​ដើម្បី​ឆ្ពោះទៅ​ដណ្តើម​ជើងឯក​ពិភពលោក​។ 
​ខាងក្រោម​នេះ​កីឡាករ​កីឡាការិនី ៥ រូប​ដែល​អាច​ឈានទៅ​កម្រិត​ខ្ពស់​មួយទៀត​នៅ​ឆ្នាំ ២០២០​។


 
Eduard Folayang

​វីរបុរស​ហ្វីលីពីន Eduard Folayang ឬ គេ​ហៅថា «Landslide» អាច​មិន​ឈ្នះ​ដោយ​ស្រួល​នោះទេ ប៉ុន្តែ ជា​ជ័យជម្នះ​ដោយ​បច្ចេកទេស​យ៉ាង​ល្អ​លើ​កីឡាករ Amarsanaa Tsogookhuu ឬ គេ​ហៅថា «Spear»​។ ជើង​ខ្លាំង​ហ្វីលីពីន ត្រលប់មក​ទទួល​ជ័យជម្នះ​វិញ និង នៅតែ​ជា​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នា​កម្មវិធី​ប្រកួត​លើក​ក្រោយ​។ គេ​អាច​នឹង​ជួប​កីឡាករ​លំដាប់​កំពូល​ដទៃទៀត​នា​ការប្រកួត​បន្ទាប់​។ ក្នុងនោះ​កីឡាករ​ធ្លាប់​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix  កីឡាករ Ariel Sexton ដែល​កំពុង​ឡើង​ជើង​សក្ដិសម​ប៉ះ Folayang​។ កីឡាករ​ខ្សែក្រវាត់​ខ្មៅ​ជី​ជិត​ស៊ូ និង ជា​អ្នក​បញ្ចប់​គូប្រកួត​បាន​យ៉ាង​ល្អ​នៅលើ​ក្ដា​រេញ​ឬ ជំហរ​ដេក ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច និង ជា​កីឡាករ​ដែល​អាច​តេស្ត​សមត្ថភាព​ប៉ះ​កីឡាករ​ដ៏​អស្ចារ្យ​លំដាប់​ពិភពលោក​។ 



Sangmanee Sathian MuayThai
 
​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់​តារា​ថៃ​វ័យក្មេង​កីឡាករ Sangmanee Sathian MuayThai ឬ មានឈ្មោះ​ហៅ​ក្រៅ​ថា «The Million Dollar Baby» ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត បន្ទាប់ពី​គ្រប់គ្រង​ការប្រកួត​បានល្អ​លើ Azize Hlali​។ ម្ចាស់​ខ្សែក្រវាត់ Rajadamnern និង Lumpinee Stadium Muay Thai World Champion នឹង​ឡើង​ប្រកួត​កម្រិត​កំពូល​បន្តទៀត​នៅ​សង្វៀន ONE ក្រោយពីរ​ការចាប់ផ្ដើម​បាន​យ៉ាង​ល្អ​។ កីឡាករ​ជំនាញ​កណ្ដាប់ដៃ  Rodlek PK.Saenchaimuaythaigym អាច​ជាការ​តេស្ត​សមត្ថភាព​ដ៏​ល្អ​របស់គេ​។   Rodlek PK.Saenchaimuaythaigym ទទួល​ជ័យជម្នះ​ពីរលើក​ជាប់​គ្នា​នៅ​សង្វៀន ONE​។ បច្ចេកទេស​របស់ Sangmanee ពិតជា​ល្អ​ណាស់​ទល់នឹង Rodlek ដែល​គេ​រំពឹងថា​ជាការ​ប្រកួត​អស្ចារ្យ​ទល់នឹង​គូប្រជែង​នានា​។ នេះ​អាចជា​ការប្រកួត​ដ៏​ល្អ​មុននឹង​ឈាន​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នាពេលខាងមុខ​។ 
 
Geje Eustaquio

​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Geje Eustaquio ឬ ហៅ​ក្រៅ «Gravity» បាន​ទាត់​ឲ្យ Toni Tauru ដើម្បី​យកឈ្នះ ប៉ុន្តែ រូបគេ​ត្រូវ​ប្រឹង​ខ្លាំង​ដើម្បី​ឈានដល់​កម្រិត​កំពូល​វិញ​នាពេលខាងមុខ​។  កីឡាករ​ដ៏​សក្ដិសម​ម្នាក់​ក្នុងចំណោម​ជើង​ខ្លាំង​ទាំងឡាយ គឺ Tatsumitsu Wada ដែល​រូបគេ​តែងតែ​ប្រកួត​បានល្អ​បំផុត ក្នុង​កម្រិត​ទម្ងន់ Flyweight World Champion ក្នុងការ​ប្រកួត​គុន​ចម្រុះ​។ កីឡាករ​ជប៉ុន​អាច​នឹង​ផ្ដល់​មេរៀន​ដ៏​ល្អ​ដល់ Eustaquio ហើយ​រូបគេ​ក៏មាន​ជំនាញ​ចាប់​ដែល​ធ្លាប់​ផ្ដល់​ការប្រកួត​ឲ្យ Demetrious Johnson នា​ដើមឆ្នាំ​។ យ៉ាងណាក្ដី  «Gravity» នឹង​បង្កើត​ឲ្យ​ការប្រកួត​ជក់ចិត្ត​ដើម្បី​ដណ្ដើមយក​ខ្សែក្រវាត់​មកវិញ​។ 
 
Stamp Fairtex

Stamp Fairtex ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​ក្រុង​ម៉ានីល​ដោយ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​កូនកាត់​វៀតណាម​-​អាមេរិក Bi Nguyen​។ សុបិន​របស់​កីឡាការិនី​រូបនេះ​ចង់​ក្លាយជា​កីឡាការិនី​ឈ្នះ​ជើងឯក​៣​ស្ថាប័ន​របស់ ONE World Champion​។ Stamp អាច​ហក់​ទៅ​ជួប​វីរនារី Priscilla Hertati Lumban Gaol​។ «Thathie» ជា​កីឡាការិនី​ល្អ​បំផុត​មួយ​ក្នុង​ប្រភេទ​ទម្ងន់ atomweight និង​អាច​គំរាមកំហែង​ដល់​កីឡាការិនី​ថៃ​។ Stamp គួរតែ​សម្រួច​ក្បាច់​ប្រយុទ្ធ​នៅលើ​ក្តា​រេញ​របស់ខ្លួន មុនពេល​ប្រជែង​ខ្សែក្រវាត់​ទល់នឹង Angela Lee ឬ «Unstoppable»​។ 


 
Li Kai Wen

Li Kai Wen ឬ មានឈ្មោះ​ក្រៅ «The Underdog» បាន​វិល​មកវិញ​លើស​ង្វៀន​ក្នុងការ​បង្ហាញខ្លួន​ទម្ងន់ bantamweight ទល់នឹង Paul Lumihi និង ផ្ដួល​កីឡាករ​ឥណ្ឌូណេស៊ី​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១​។ កីឡាករ​បានចាប់ផ្ដើម​ការប្រកួត​ល្អឥតខ្ចោះ​ក្នុង​ប្រភេទ​ទម្ងន់​ថ្មី​។ គេ​ជា​បេក្ខភាព​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​ផ្សេងទៀត​នា​ប្រកួត​បន្ទាប់ ហើយ John Lineker ឬ «Hands Of Stone» ជា​ដៃគូ​ទំនង​នឹង​ជួប​។ «The Underdog» នឹង​បង្កើត​ឲ្យ​មានការ​ផ្ទុះ​សង្គ្រាម​យ៉ាង​ល្អ​នៅលើ​សង្វៀន​ទល់នឹង John Lineker​។ 
 
​ជើង​ខ្លាំង​ទាំងពីរ​ជា​អ្នកជំនាញ​ខាង​កណ្ដាប់ដៃ​នៅ​សង្វៀន ONE​។ គេ​ទាំងពីរ​ជា​កីឡាករ​អាចឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ពី  Bibiano Fernandes ឬ «The Flash» ទៅ​ថ្ងៃ​អនាគត​។ 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 

© រក្សាសិទ្ធិដោយ thmeythmey.com