ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត នានាទូទាំងប្រទេស។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានរូបភាពស្អាតៗ ជាលក្ខណៈជួបជុំក្រុមគ្រួសារ,មិត្តភក្តិ, រូបថតអនុស្សាវរីយ៍, ទិដ្ឋភាពទូទៅនៃការប្រណាំងអុំទូក សំពះព្រះខែ អកអំបុក, តំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ អាចចូលរួមកម្មវិធី«ប្រកួតថតរូប #OPPO_WaterFestival_Storygrapher» ដោយគ្រាន់តែសរសេរពិពណ៌នា ខ្លឹមសារនៃរូបភាព ដើម្បីឈ្នះរង្វាន់ធំ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី OPPO Reno2F ចំនួន២គ្រឿង និងរង្វាន់លើកទឹកចិត្ត Bluetooth Speaker ចំនួន5 រង្វាន់។
ប្រិយមិត្តគ្រប់គ្នា ប្រហែលជាធ្លាប់ដឹងរួចហើយថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដោយសារក្រុមហ៊ុន OPPO បន្ថែមនូវការរចនា លើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំង និងពេញនិយមកាលពីដើមឆ្នាំ2019) ឲ្យមើលទៅកាន់តែរលើបរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និងអមមកនូវការឌីហ្សាញស៊ីមីទ្រី ដូចគ្នានឹង OPPO Reno។ OPPO Reno2 F មិនត្រឹមតែមាន រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវកាមេរ៉ាក្រោយ 4គ្រាប់ (48MP+8MP+2MP+2PM) ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ 48MP+5MP) អមដោយ O-Dot ផលិតពីសេរ៉ាមិច សម្រាប់ការពារមិនឲ្យងាយខូច ឬសឹកឡេនកាមេរ៉ា។
អាស្រ័យហេតុនេះ ប្រសិនជាចង់បានស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដោយពុំចាំបាច់ចំណាយថវិកា លោកអ្នកគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗ ដូចខាងក្រោមនេះ ៖
• ថតរូប 1 ឬច្រើនបំផុត 4 ពីពិធីបុណ្យអុំទូក ជាមួយនឹងការសរសេរសាច់រឿង អំពីរូបទាំងនោះ ហើយ Post នៅលើគណនី Facebook ផ្ទាល់ខ្លួនជា Public ជាមួយនឹង Hastag: #OPPO_WaterFestival_Storygrapher។
•
កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី 5 ដល់ 20 វិច្ឆិកា ឆ្នាំ2019 ហើយអ្នកឈ្នះ នឹងប្រកាស នៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 នៅលើផេកហ្វេសប៊ុកផ្លូវការ OPPO ជាមួយនឹងលក្ខខណ្ឌលម្អិតតាម Link នេះ
https://bit.ly/2CJJz4A
សម្រាប់អ្នកឈ្នះ ក្រុមហ៊ុន OPPO នឹងត្រូវវិនិច្ឆ័យទៅលើគុណភាពរូប ជាមួយនឹងអត្ថន័យនៃការសរសេរសាច់រឿងដែលល្អបំផុត និងអ្នកដែលបានគោរពត្រឹមត្រូវ តាមលក្ខខណ្ឌដែលបានកំណត់។ អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលពុំទាន់បានចែករំលែកនូវ ទិដ្ឋភាពស្អាតនៃថ្ងៃបុណ្យអុំទូកជាតិយើង ទៅកាន់ពិភពលោក កុំឲ្យឱកាសល្អនេះកន្លងផុតទៅ។
នេះជាបណ្តុំរូបភាពរបស់បេក្ខជន ដែលបានចូលរួម និងផុសតាមហ្វេសប៊ុកកន្លងមក៖
សូមរំលឹកថា ក្រុមហ៊ុន OPPO ផ្តួចផ្តើមនូវកម្មវិធី #OPPO_WaterFestival_Storygrapher ដែលជាផ្នែកមួយនៃគម្រោង #IamAStorygrapher ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ស្មាត ហ្វូនគ្រប់ស្រទាប់ជុំវិញពិភពលោក អាចជាក្លាយ Storygrapher ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាំងការថតរូប និងការពិពណ៌នា អំពីអត្ថន័យនៃរូបភាពដែលខ្លួនបានថតរួច ទៅកាន់មិត្តភក្តិ មនុស្សជាទីស្រឡាញ់ ឬមហាជន ដោយគ្រាន់តែមានស្មាតហ្វូនជំនាន់ថ្មី គឺ OPPO Reno2 ឬ Reno2 F គឺជាការស្រេច។ ជាក់ស្តែងកម្មវិធី #IamAStorygrapher ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់មានការចូលរួមពីសំណាក់ តារាចម្រៀង និងតារាសម្តែងល្បីឈ្មោះ លោក William Chan និងតារាបង្ហាញម៉ូតល្បីឈ្មោះ Coco ប្រចាំប្រទេសហុងកុង តាមរយៈការថតរូបថតជាមួយនឹងការសរសេរសាច់រឿងពិត។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ https://www.youtube.com/watch?v=5aJZ-Fw9Cns
(អត្ថបទពាណិជ្ជកម្ម)