ជាតិ
កម្ពុជា មាន​ភ្លៀង​តិចតួច​ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​
15, Nov 2019 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ វិច្ឆិកា បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់ បាន និង​កំពុង​រំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល​មធ្យម​លើ​កម្ពុជា​។ បើតាម​ក្រសួង​ធនធានទឹក​ដដែល ស្ថានភាព​នេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល ភាគ​ពាយ័ព្យ តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន មាន​ភ្លៀង​តិចតួច ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៤ វិច្ឆិកា​។ រយៈពេល​ដូចគ្នានេះ តំបន់​ខាងលើ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២១ ដល់​២៣​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៧ ដល់​២៩​អង្សា​។ 


 
​ចំពោះ​តំបន់​មាត់សមុទ្រ និង​តំបន់​វាលទំនាប នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​ដែរ​។ រីឯ​សីតុណ្ហភាព​អប្បបរមា​ពី​២៣ ដល់​២៥​អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​២៨ ដល់​៣០​អង្សា​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

Tag:
 ធាតុអាកាស​
 ​ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com