អត្ថបទ៖ ស៊ីធី
Nong-O Gaiyanghadao ជាម្ចាស់ជើងឯកក្បាច់គុនមួយថៃ Muay Thai World Champion ច្រើនស្ថាប័នមកពីក្លិបប្រដាល់ Evolve Fight Team និងជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់ថៃ។ Nong-O មានជំនាញយ៉ាងល្អឥតខ្ចោះ និងបង្ហាញក្បាច់គុនរបស់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ និងឡើងសង្វៀនខ្លួនឯងដែរ។
Nong-O ជាកីឡាករកំពូលរបស់ថៃក្នុងការប្រកួតប្រដាល់សម័យទំនើប ដោយត្រូវបានគេស្គាល់តាមរយៈល្បឿនទាត់លឿន និង ការវ៉ៃចេញលឿនជាដើម។ ជើងខ្លាំងរូបនេះគ្រងខ្សែក្រវាត់ជាច្រើនពី៥ប្រភេទទម្ងន់ខុសគ្នា។ Nong-O ជាម្ចាស់ខ្សែក្រវាត់ Lumpinee Muay Thai World Champion ៤សម័យកាល, ម្ចាស់ខ្សែក្រវាត់ Rajadamnern Muay Thai World Champion ១ ដង, ម្ចាស់ខ្សែក្រវាត់ Thailand National Champion ២ដង, និង ឈ្នះពានជាកីឡាករល្អប្រចាំឆ្នាំ (Fighter of the Year award) ចំនួន២ដង។ បើសិនជាអ្នកបានហ្វឹកហាត់ពីម្ចាស់ខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Title អ្នកនឹងទទួលកម្រិតបច្ចេកទេសខ្ពស់ទៅតាមហេតុផលអស្ចារ្យចំនួន ៥ ដូចខាងក្រោម។
១- ទទួលការយល់ដឹងអំពីកីឡាករអាជីព
Nong-O តែងតែផ្ដល់ព័ត៌មានល្អៗមិនអាចកាត់ថ្លៃបានដើម្បីឲ្យកូនសិស្សក្លាយជាកីឡាករអាជីព។ ផ្នត់គំនិត និង ព័ត៌មានដែលបញ្ជូនដល់កូនសិស្សមិនមែនសុទ្ធតែទទួលបានការបង្ហាត់ដូចគ្រូផ្សេងនោះទេ។ Nong-O បានផ្ដល់ផ្នត់គំនិតឆ្លាតវៃ មុនឈានទៅរកការប្រកួតលើសង្វៀន។ ការហ្វឹកហាត់ជាមួយ Nong-O អ្នកនឹងដឹងអំពីរបៀបក្លាយជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ការស្វែងយល់អំពីការប្រយុទ្ធ និង យល់ដឹងអំពីការការពារ គឺ ជាភារកិច្ចរបស់ Nong-O។ កីឡាករថៃរូបនេះនឹងបង្ហាញអំពីការមើលស្ថានការណ៍លើសង្វៀនមុនពេលវ៉ៃចេញ ឬ ទាត់ចេញ ឬ រកឱកាសដើម្បីបញ្ចប់គូប្រកួត។ Nong-O ជាកីឡាករអាជីពដែលមានបទពិសោធន៍ប្រកួតរហូតដល់ជាង ៣០០ ដងពីការប្រកួតមួយថៃ, Kickboxing និង ក្នុងនាមកីឡាករអាជីពលំដាប់ពិភពលោក។ គេបានអភិវឌ្ឍខ្លួនឲ្យមានការប្រកួតល្អបំផុតក្នុងកម្រិតខ្ពស់ និង មានកម្រិតខួរក្បាលគិតខ្ពស់ (IQ)សម្រាប់ក្បាច់គុនមួយថៃ។ គេបង្រៀនកូនសិស្សឲ្យមានការគិតក្លាយជាកីឡាករអាជីព មានបច្ចេកទេសខ្ពស់ មានប្រសិទ្ធភាព និង ផ្ដោតលើផែនការយុទ្ធសាស្ត្រដើម្បីឈានទៅជាកីឡាករខ្លាំងមួយរូប។
២- សំលៀងអាវុធមុតស្រួច
Nong-O ត្រូវបានគេទទួលស្គាល់ថាជាកីឡាករមានអាវុធមុតស្រួចទាំងការពារ និង ប្រយុទ្ធ។ គេជាកីឡាករល្អពេញលេញក្នុងអាជីពរបស់ខ្លួន មិនត្រឹមតែឆ្លាតមួយមុខនោះទេ ប៉ុន្តែថែមទាំងមានកម្រិតប្រកួតដល់កំពូល។ សិស្សអាចរៀនបានអំពីរបៀបទាត់ របៀបម៉ាត់ កែង និង ជង្គង់ពេលស្ថិតនៅទីតាំងនានានៅលើសង្វៀន។ ការទាត់និងម៉ាត់ក្នុងពេលតែមួយជាអាវុធល្អឯកសម្រាប់ Nong-O។ ការទាត់សំដៅគូប្រកួតក្នុងពេលវេលាច្បាស់លាស់មួយក៏ជាជំនាញរបស់រូបគេដែរ។ Nong-O អាចធ្វើឲ្យការប្រកួតរបស់កូនសិស្សកាន់តែល្អប្រសើរ។ Nong-O មិនត្រឹមបង្រៀនលើមូលដ្ឋានគ្រឹះប៉ុណ្ណោះទេ ប៉ុន្តែបង្រៀនកម្រិតបច្ចេកទេសខ្ពស់ ហើយ អ្នកអាចក្លាយជាស៊ុបពើស្តារ របស់ក្បាច់គុនមួយថៃទៅថ្ងៃអនាគត។
៣-ប្រើការបត់បែនផ្នែករាងកាយ
មួយថៃត្រូវបានគេស្គាល់ថាជាសិល្បៈនៃការប្រកួតមានដូចជា កែង ទាត់ ជង្គង់ និង ម៉ាត់ជាដើម។ Nong-O ត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតមានជំនាញទាត់មិនធ្លាប់មានរួមទាំងការប្រើជើងស្ដាំនិងឆ្វេងទាត់យ៉ាងលឿន។ មិនត្រឹមតែប៉ុណ្ណោះសោត គេអាចប្ដូរទីតាំងទាត់ និង ប្រយុទ្ធបានលឿនផងដែរ។ ជើងទាំងពីររបស់គេអាចបត់បែន និង ទាត់បានគ្រប់ពេលទៅតាមទីតាំងគ្រប់មុំនៃសង្វៀន។ Nong-O នឹងបង្ហាត់អ្នកអំពីការចេញអាវុធនិងគ្រប់គ្រងស្ថានការណ៍។ គេមានវិធីសាស្ត្របង្ហាត់ផ្សេងគ្នាជាច្រើន រួមទាំងការប្រមូលកម្លាំង។ ពេលហ្វឹកហាត់ជាមួយ Nong-O គឺធ្វើឲ្យរាងកាយអាចបត់បែនគ្រប់កាលៈទេសៈយ៉ាងមានប្រសិទ្ធភាព។
៤-រៀនទប់ទល់គូប្រកួតគ្រប់ស្ថានការណ៍
Nong-O មានកំណត់ត្រាប្រកួតជាង៣០០លើកក្នុងអាជីពរបស់គេ និងបានជួបគូប្រកួតជាច្រើននៅលើរេញ។ គេជាកីឡាករដែលមានជង្គង់មុតស្រួចដូចជាង Petchboonchu FA Group និង Sagetdao Petpayathai ប៉ុន្តែរូបគេបានកែប្រែទៅជាកីឡាករមានបច្ចេកទេសដូចជា Sam-A Gaiyanghadao និង Jomthong Chuwattana។ ជាមួយគ្នានោះ Nong-O មានកម្លាំងដៃធ្ងន់ដូច Pornsanae Sitmonchai និង មានបទពិសោធន៍ទប់ទល់ជាមួយគូប្រកួតច្រើនលើសង្វៀន។ Nong-O ធ្លាប់ប្រកួតទល់នឹងវីរបុរសថៃ Saenchai PKSaenchaiMuayThaiGym, Singdam Kiatmookao, Pakorn Sakyothin, Kongsak Sitboonmee, និង កីឡាកររួមជាតិច្រើនទៀត។ Nong-O ទទួលបានបទពិសោធន៍និងរៀនសូត្រពីជើងខ្លាំងថៃជាច្រើន។ ដូច្នេះកូនសិស្សជំនាន់ក្រោយនឹងក្រេបបានចំណេះដឹងខ្ពស់អំពីការទប់ទល់គូបដិបក្ខ។ Nong-O ផ្ដល់ផ្នត់គំនិតទំនុកចិត្តដល់កូនសិស្សគ្រប់ពេលវេលាពេលឡើងប្រកួត។
៥- ការទទួលបានបទពិសោធន៍កម្រិតពិភពលោក World Championship
Nong-O ឈ្នះខ្សែក្រវាត់កម្រិតពិភពលោកជាច្រើននិងមានបទពិសោធន៍លើសលប់ បន្ទាប់ពីចាប់ផ្ដើមហ្វឹកហាត់គុនថៃតាំងពីអាយុ ៩ ឆ្នាំ។ Nong-O ចាប់ផ្ដើមពីកម្រិតសូន្យដល់កម្រិតខ្ពស់បំផុតក្នុងអាជីព។ Nong-O បង្ហាត់អ្នកអំពីបច្ចេកទេសលំដាប់ពិភពលោកមិនអាចកាត់ថ្លៃបាន។ Nong-O មិនត្រឹមតែប្រាប់អំពីវិធីដើម្បីយកជ័យជម្នះ ប៉ុន្តែ ប្រាប់អំពីល្បិចដើម្បីប្រកួតយកជើងឯកទៀតផង។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានលះបង់កម្លាំងកាយចិត្តក្នុងការបង្ហាត់ , ការរៀបចំប្រកួត, ការរៀបចំទម្លាប់ល្អ និង ផ្ដល់កម្លាំងស្មារតីគ្រប់ពេល។ កីឡាករថៃរូបនេះជា គ្រូបង្វឹកដ៏អស្ចារ្យ ហើយក៏ជួយឲ្យអ្នកដល់ចំណុចសក្ដានុពលទៀតផង។ ការបង្ហាត់ស្ដង់ដារអន្តរជាតិរបស់ Nong-O ធ្វើឲ្យកូនសិស្សក្លាយជាកីឡាករកម្រិតពិភពលោកយ៉ាងឆាប់រហ័ស។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF DRAGONSនៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពីប៉េកាំង ចាប់ពីម៉ោង ៦ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕