លោក Thomas រំពឹងថា​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំនេះ មាន​អ្នកចូលរួម​កាន់តែច្រើន​ដោយសារ​មានការ​ណែនាំ​ថ្មី​ពី​CVEA
អត្ថបទពាណិជ្ជកម្ម
លោក Thomas រំពឹងថា​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំនេះ មាន​អ្នកចូលរួម​កាន់តែច្រើន​ដោយសារ​មានការ​ណែនាំ​ថ្មី​ពី​CVEA
14, Nov 2019 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន Realestate.com.kh សហការ​ជាមួយ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ កម្ពុជា (CVEA) និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ (MEF) បានរៀបចំ​កម្មវិធី «​ប្រកាស​សម្ពោធ​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ ២០១៩» ដើម្បី​ទទួលស្គាល់​សមិទ្ធផល និង​ស្នាដៃ​របស់​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា តាមរយៈ​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​បុគ្គលិក (​ភ្នាកងារ​អចលនទ្រព្យ​) ទាំងអស់​ចូលរួម​ប្រកួតប្រជែង​ដោយ​មិន​គិតពី​ទំហំ និង​ព្រ​ទ្យ​សកម្ម​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ឬ​ភ្នាក់ងារ​ឡើយ​។
 
​ការបង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដោយ​ផ្នែក​លើ​កត្តា​ដ៏​សំខាន់​មួយ​នោះ គឺ​កំណើន​នៃ​ភាព​រីកចម្រើន​នៃ​វិស័យ​ទាំងមូល ដែល​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​រហ័ស ជាមួយ​ការសាងសង់​គម្រោង​ថ្មីៗ​ដ៏​ខ្លាំងក្លា​នៅ​ទូទាំងប្រទេស ដែល​នេះ​គឺជា​សញ្ញា​វិជ្ជមាន និង​សក្ដានុពល​នៃ​វិស័យ​អចលនវត្ថុ កម្ពុជា​ទាំងមូល​។ ទន្ទឹមនឹងនេះ ការហូរចូល​នៃ​ក្រុមហ៊ុន​អចលនវត្ថុ​អន្តរជាតិ ដែល​ទទួលបាន​សិទ្ធិផ្ដាច់មុខ និង​ក្រុមហ៊ុន​ល្បីៗ​ផ្សេងៗ​ក៏បាន​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​និង​ឱកាស​ជាច្រើន​នៅក្នុង​វិស័យនេះ​ផងដែរ​។ ទាំងអស់នេះ គឺ​បានមកពី​ការចូលរួមចំណែក​រប​ស់​ភ្នាក់ងារ​ម្នាក់ៗ និង​បណ្ដា​ក្រុមហ៊ុន​ទាំងអស់ តាមរយៈ​ការផ្ដល់ជូន​សេវាកម្ម​ប្រកបដោយ​ក្រមសីលធម៌ ទំនុកចិត្ត និង​ភាពជោគជ័យ​។​


 
Realestate.com.kh មាន​កិ​ត្ត​យស​សូម​ប្រកាស​ជា​ផ្លូវការ កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ ២០១៩ ចាប់ពី​ថ្ងៃនេះ​តទៅ​។ នេះ​ជា​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ប្រចាំឆ្នាំ​២០១៩ (CREA 2019) ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​អបអរសាទរ​ដល់​អ្នក​ជំនាញ​ឆ្នើម ក្នុង​វិស័យ​អចលនវត្ថុ​ទាំង ភ្នាក់ងារ និង​ក្រុមហ៊ុន​ភ្នាក់ងារ​ឈានមុខ​គេ​នៅ​កម្ពុជា និង​ដើម្បី​លើកស្ទួយ​វិស័យនេះ​ទូទាំងប្រទេស​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​លើក​ទី​២ នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ភាពជោគជ័យ នៃ​វិស័យ​អចលនវត្ថុ នឹងត្រូវ​ទទួលស្គាល់​ជាស​កល​។ លក្ខខណ្ឌ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា គឺ​ផ្តោត​សំខាន់​លើ​៣ កម្រិត​រួមមាន​៖«​ក្រុមហ៊ុន​ខ្នាតតូច​« «​ក្រុមហ៊ុន​ខ្នាត​មធ្យម​» និង​«​ក្រុមហ៊ុន​ខ្នាត​ធំ​» ដែល​គ្របដណ្ដប់ លើ​អាជីវកម្ម​ជាច្រើន​ប្រភេទ​នៅក្នុង​វិស័យនេះ​។​
 
​លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​នៃ Realestate.com.kh មានប្រសាសន៍ថា​៖«​ការបង្កើត​ឲ្យ​មាន​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​នេះ ក្នុង​បំណង​កំណត់​ពី​ស្តង់ដារ នៃ​ក្រុមហ៊ុន ភា្ន​ក់​ងារ​អចលនវត្ថុ ភ្នាក់ងារ​អចលនវត្ថុ និង​ក្រុមហ៊ុន​វាយតម្លៃ និង​គ្រប់គ្រង​អចលនវត្ថុ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។​


 
​លោក Thomas O’Sullivan បាន​បន្ថែមទៀតថា​៖ «​នេះ​គឺជា​ឱកាស​របស់​ក្រុមហ៊ុន Realestate.com.kh ដើម្បី​ជំរុញ​ដល់​វិស័យ​អចលនវត្ថុ​កម្ពុជា ដោយ​ផ្ដល់ជូន​នូវ​ឱកាស​ដល់​ក្រុមហ៊ុន​ទាំងអស់ មិន​ថា​អ្នកជា​ក្រុមហ៊ុន​តូច ឬ​ធំ នៅក្នុង​វិស័យនេះ ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​ពី​សមិទ្ធផល​ដែល​បានធ្វើ​កន្លងមក​។ ក្រោម​ការសហការ​ជាមួយ​សមាគម CVEA និង​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​ឆ្នាំ​២០១៩​នេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​មុន ដោយសារ​ទទួល​បានកា​រ​ណែនាំ​ថ្មី​ពី CVEA នឹង​បង្កើត​ឧត្តមភាព ភាពជឿរ​ជាក់​បន្ថែមទៀត សម្រាប់​វិស័យ​អចលនវត្ថុ​កម្ពុជា​ទាំងមូល​។ ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ពានរង្វាន់​នេះ មិន​គិតថ្លៃ និង​មិនមាន​ការចំណាយ​អ្វី​ទាំងអស់ ទាក់ទង​នឹង​ការ​ឈ្នះ​រង្វាន់​ណាមួយ​»​។​
 
​អ្នកទទួលបាន​ជ័យជម្នះ នឹង​ត្រូវបាន​កាត់សេចក្ដី​ដោយ​គណៈកម្មការ​ជំនាញ រួមមាន​ជាមួយ​ការបោះឆ្នោត​ជា​សាធ​រណៈ នៅលើ​ប្រព័ន្ធ​អន​ឡាញ​។ Realestate.com.kh និង​សហគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែលជា​អ្នករៀបចំ កម្មវិធី​នឹង​រក្សា​ភាព​ឯករាជ្យ មិន​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​វាយតម្លៃ និង​វិនិច្ឆ័យ​នោះទេ​។ កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា​នេះ បាន​យក​គំ​រី​តាម​កម្មវិធី​ពានរង្វាន់​លំដាប់​អន្តរជាតិ ប្រកបដោយ​តម្លាភាព មិន​លម្អៀង និង​យុត្តិធម៌​។​


 
​ដំណើរការ​នៃ​ការ​កាត់សេចក្ដី នឹងត្រូវ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ការត្រួតពិនិត្យ​ពី​ក្រុមហ៊ុន​គណនេយ្យ និង​សវនកម្ម “Cambodian Investment Management” ដើម្បី​ធានាបាន​នូវ​សុ​ក្រិត​ភាព​។ នៅពេល​បេក្ខភាព​ត្រូវបាន​ជ្រើសរើស ហើយ​ការបោះឆ្នោត​ជា​សាធារណៈ​បានធ្វើ​រួចរាល់ បេក្ខភាព​ចុងក្រោយ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ចលនវត្ថុ នឹងត្រូវ​បាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ និង​ពិធី​លាង​សាយភោជន៍​ពេល​ល្ងាច​ជុំគ្នា ដើម្បី​អបអរសាទរ​ដល់​ភាពជោគជ័យ របស់​បេក្ខភាព​ជ័យលាភី​ទាំងអស់​។ បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បេក្ខភាព​ជ័យលាភី នឹងត្រូវ​បានផ្ដល់​ជា​តែម​សម្គាល់ ជ័យលាភី​របស់​កម្មវិធី​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា ដែល​អាច​ប្រើ​សម្រាប់​ការផ្សព្វផ្សាយ និង​ការធ្វើ​ទីផ្សារ រួម​ជាមួយនឹង​ពានរង្វាន់ និង​វិញ្ញាបនបត្រ ដែល​បញ្ជាក់​ពី​សមិទ្ធផល​ផ្ទាល់ ឬ​ក្រុមហ៊ុន​នីមួយៗ​។​
 
​លោក ច្រឹម សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា មានប្រសាសន៍ថា ពានរង្វាន់​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ដែល​ប្រកប​របរ​ទទួលទាន ក្នុង​វិស័យ​អចលនទ្រព្យ​។ លោក ច្រឹម សុខ​នី​ម បន្តថា​៖ «​យើង​ចង់​បង្កើត​ការទទួលស្គាល់ ដើម្បី​ផ្ដល់​តម្លៃ​និង​ផ្ដល់​ការលើកទឹកចិត្ត ដល់​ភ្នាក់ងារ និង​ក្រុមហ៊ុន​ភា្ន​ក់​ងារ ដែល​បាន​បម្រើការ នៅក្នុង​វិស័យនេះ ប្រកបដោយ​ទំនុកចិត្ត និង​តម្លាភាព​។ ពានរង្វាន់​នេះ គឺ​ធានាបាន​នូវ​ភាពយុត្តិធម៌​ជាមួយនឹង​ការវិនិច្ឆ័យ ដែល​ធ្វើឡើង​ដោយ​គណៈកម្មការ​ឯករាជ្យ​»​។​
​ក្នុងនាម​ជា​ប្រធាន សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា លោក លោក ច្រឹម សុខ​នី​ម បាន​ជំរុញ​ដល់​ភ្នាក់ងារ​ទាំងអស់ ឲ្យ​បាន​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះដែរ​។ លោក សុខ​នី​ម បញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត ដល់​ភ្នាក់ងារ​ទាំងអស់ ឲ្យ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ឈ្នះ​ពានរង្វាន់​អចលនវត្ថុ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ CVEA និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​»​។​


 
​បេក្ខភាព​ចុងក្រោយ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ចលនវត្ថុ នឹងត្រូវ​បាន​អ​ញ្ចើ​ញ​ឲ្យ​ចូលរួម នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ និង​ពិធី​លាង​សាយភោជន៍​ពេល​ល្ងាច​ជុំគ្នា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ដែល​នឹង​ធ្វើឡើង​នៅ សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​គណៈកម្មការ​វិនិច្ឆ័យ​កាត់សេចក្ដី មានដូចជា​៖ លោក តេង រិទ្ធី ប្រធាន​ស្ថាបនិក​ក្រុមហ៊ុន R Investment Group លោក អេ​ឡិច ឧ​ត្ត​ម ប្រធាន​វិនិយោគ​នៃ​ក្រុមហ៊ុន Belt Road Capital Management លោក អោម សេង​បូ​រា ប្រធាន CEO Master Club លោក Blaise Kalian នាយក​ប្រតិបត្តិ EuroCham Cambodia និង​អ្នកនាង ហេ​ប សិ​កា ដៃគូ​សហការ​នៃ ឌី អេ​ហ្វ​ឌី​អិ​ល​។​
 
​ពានរង្វាន់​ទាំងនេះ​មានដូចជា​៖ ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​, ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ឆ្នើម​ប្រចាំ​តំបន់​, ពានរង្វាន់​ក្រុមហ៊ុន​វាយតម្លៃ​អចលនវត្ថុ​ប្រចាំឆ្នាំ​, ពានរង្វាន់​ភ្នាក់ងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​, ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​គ្រប់គ្រង​អចលនវត្ថុ​ប្រចាំឆ្នាំ​, ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​, ពានរង្វាន់​អ្នកគ្រប់គ្រង​ឆ្នើម​ប្រចាំឆ្នាំ​, ពានរង្វាន់​ភ្នាក់ងារ​អ្នកលក់​ប្រចាំឆ្នាំ​, ពានរង្វាន់​ភ្នាក់ងារ​ជួល​ឆ្នើម​ប្រចាំឆ្នាំ​, ពានរង្វាន់​អ្នកវាយតម្លៃ​អចលនវត្ថុ​ឆ្នើម​ប្រចាំឆ្នាំ​, ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​រីកចម្រើន​ថ្មី​ប្រចាំឆ្នាំ​, ពានរង្វាន់​ភ្នាក់ងារ​ឆ្នើម​, ពានរង្វាន់​បុគ្គល​ឆ្នើម​វិស័យ​អចលនវត្ថុ (Hall of Fame) ឆ្នាំ​២០១៩, ពានរង្វាន់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​អន្តរជាតិ​ប្រចាំឆ្នាំ​។ ក្រៅពីនេះ​មាន​ពានរង្វាន់​មួយចំនួនទៀត ដែល​នឹងត្រូវ​ដាក់បញ្ចូល​។​
 
​ការចុះឈ្មោះ​ចូលរួម នឹង​ផុតកំណត់​នៅត្រឹម​ថ្ងៃទី​២១ ខែ​វិ​ច្ចកា​នេះ​។​
 
​ការចុះឈ្មោះ​ចូលរួម ត្រូវមាន​ជំហាន​ងាយៗ​បីយ៉ាង​៖
 
1)​ ​ជ្រើសរើស​ប្រភេទ​រង្វាន់​ដែល​អ្នក​ចង់​ចូលរួម​
2)​ ​ថត​វីដេអូ​រយៈពេល​២​នាទី ទាក់ទង​នឹង​ការចូលរួម​ប្រកួតប្រជែង​របស់​អ្នក​
3)​ ​បញ្ជូន​វីដេអូ​របស់​អ្នក ទៅ​ក្រុមការងារ​របស់ Realestate.com.kh តាមរយៈ [email protected]
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://cambodiarealestateawards.com/
​ការលក់​សំបុត្រ និង​ឧបត្ថម្ភ​សម្រាប់​ព្រឹត្តិការណ៍​នេះ​បាន​បើក​ហើយ​!
 
​សម្រាប់​សំបុត្រ​៖ សូម​ទូរស័ព្ទ​មក​លេខ ០៩២ ៩២ ១០០០ ឬ​អ៊ី​ម៉ែ​ល​[email protected]
​សម្រាប់​ការឧបត្ថម្ភ​៖ សូម​ទាក់ទង​
 
TYLER Stuart (​អង់គ្លេស​)
០១២ ៥៩៩ ៦៦៩, ០៨១ ៥៩៩ ៦៦៩
​នី​ន កាង (​ខ្មែរ និង​ចិន​)
 
០៧៨ ៦៣៧ ៣២៣, ០៩៣ ៥៥២ ៣០៥
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com