ជាតិ
នយោបាយជាតិ
លោកស្រីទូតស្វីស Helene Budliger Artieda ពីបាងកក មកជួបលោក កឹម សុខា លោក កឹម សុខា នាពេលរង់ចាំស្វាគមន៍ទូតអង់គ្លេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ រូបថត សៅ សុខអេង
× លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង នារសៀលម៉ោង៤ និង៤៥នាទី ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា នេះ ត្រូវទទួលស្វាគមន៍លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីសដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុករាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកស្រី Helene Budliger Artieda គឺជាភ្ញៀវទូត៨ដែលនឹងទៅសួរសុខទៅលោក កឹម សុខា ដល់គេហដ្ឋាននៅខណ្ឌទួលគោក បើគិតចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ បើកទូលាយសិទ្ធិឲ្យអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អាចដើរហើរនៅផ្ទះបានក្នុងដែនប្រទេសកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា កន្លងមក។
នៅក្រោយជំនួប អង្គទូតជាច្រើនបានអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់ទាំងស្រុងលើអតីតមេបក្សប្រឆាំងរូបនេះ រីឯលោក កឹម សុខា ផ្ទាល់ខ្លួនឯណោះវិញ លោកប្រាប់ទៅអ្នកកាសែតថា លោកមិនហ៊ាននិយាយអ្វីឡើយ ព្រោះខ្លាចចូលក្នុងអត្ថន័យនយោបាយដែលតុលាការហាមប្រាម។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក កឹម សុខា បានទទួលជួប លោកស្រីទូតបារាំង Eva Nguyen Binh និងទូតអាមេរិក លោក W.Patrick Murphy ហើយថ្ងៃបន្តបន្ទាប់លោក ជួបទូតអាល្លឺម៉ង់ លោក Christian Berger និងទូតអូស្ត្រាលី លោកស្រី Angela Corcora លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណ:ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ទូតជប៉ុនលោក Mikami Masahiro ។
កាលពីម្សិលមិញ លោក កឹម សុខា ទទួលការស្វាគមន៍ការសាកសួរសុខទុក្ខពីសំណាក់លោកស្រី Tina Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com