ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញ៉ាំ​ត្រយូងចេក​ទេ​? តាមពិត​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំង​ផង​!!!
15, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹងថា ផ្លែ​ចេក​មាន​ប្រយោជន៍​ច្រើន តែមាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​អំពី​ប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ញ៉ាំ​ត្រយូងចេក​។ ជាធម្មតា ត្រយូងចេក​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ប្រើប្រាស់​ជា​បន្លែ​សម្រាប់​ធ្វើជា​ម្ហូប​ទទួលទាន​។ ចំពោះ​រសជាតិ​វិញ បើ​ញ៉ាំ​ឆៅ​ប្រហែលជា​ពិបាក​បន្តិច ប៉ុន្តែ​វា​គឺជា​អន្លក់​ដ៏​ឆ្ងាញ់​បំផុត​សម្រាប់​ខ្ញុំ​។


 
​ក្រៅពីនេះ វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ដូចជា​៖
 
•​ ​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ និង​បង្ការ​ការលូតលាស់​រប​ស់​បាក់តេរី និង​មេរោគ​ជំងឺគ្រុនចាញ់​
•​ ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​ប្រឆាំងនឹង ទប់ស្កាត់​រ៉ាឌីកាល់​សេរី​កុំ​ឲ្យ​កើត​ជំងឺមហារីក​
•​ ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​មិន​រលាយ ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ក្រពះ​ពោះវៀន​
•​ ​ត្រយូងចេក​ជួយ​បង្កើន​សុខភាព​របស់​ស្បូន​នៅពេល​ទទួលទាន​បាន​ទៀងទាត់​
•​ ​ដោយសារតែ​ត្រយូងចេក​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​វា​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់​។ ចូរ​ទទួលទាន​វា​យ៉ាងហោចណាស់ ៤ ទៅ​៥​ដង​ក្នុង​មួយ​សប្តាហ៍​
•​ ​ត្រយូងចេក​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​អាចជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​
•​ ​ត្រយូងចេក​ជួយ​បង្កើន​ចំនួន​អេ​ម៉ូ​គ្លូ​ប៊ី​ន​ក្នុង​ឈាម ដូច្នេះ​វា​អាច​គ្រប់គ្រង​បញ្ហា​កង្វះ​គ្រាប់​ឈាម​តាមបែប​ធម្មជាតិ​
•​ ​ដោយសារតែ​ត្រយូងចេក​សម្បូរ​ជាតិ​អាស៊ីត​, Tannins, Flavonoids និង​អង់​ទី​អុកស៊ីដ​ង់​ផ្សេងៗ​ទៀត ដូច្នេះ​វា​អាចជួយ​ក្នុងការ​កំចាត់​រ៉ាឌីកាល​សេរី​ផង និង​ទប់ស្កាត់​ជំងឺមហារីក​ផង​
•​ ​ក្នុង​ត្រយូងចេក​ក៏មាន​សារធាតុ ម៉ាញ៉េ​ស្យូ​ម ដែល​អាចជួយ​កាត់បន្ថយ​ភាព​ថប់​អារម្មណ៍ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​ផងដែរ​។ 
•​ ​ត្រយូងចេក​ក៏​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ទៀត ដែល​អាច​ចាត់ទុកថា​ជា​ប្រភព​ជីវជាតិ​ដ៏​ឆ្លាត​វ៉ៃ​បែប​ធម្មជាតិ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com