បើ​អ្នករត់​ទៅ​ក្រៅ​ស្រុក ហើយ​ចូល​មកវិញ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ត្រូវ​រាយការណ៍​ទៅ Facebook សម្ដេច​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​អ្នករត់​ទៅ​ក្រៅ​ស្រុក ហើយ​ចូល​មកវិញ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ត្រូវ​រាយការណ៍​ទៅ Facebook សម្ដេច​
15, Nov 2019 , 9:35 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​ពលរដ្ឋ​រត់គេចខ្លួន​ទៅ​ក្រៅ​ស្រុក ដែលមាន​បំណង​ចូល​ស្រុក​វិញ ហើយ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នោះ ត្រូវ​រាយការណ៍​ប្រាប់​ទៅ​សម្ដេច​ភ្លាម ដើម្បី​សម្ដេច​អន្តរាគមន៍​ដោះស្រាយ​។​

 
​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ង់​តិ៍ «​ថៃ ប៊ុន​រ៉ុង​»​នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​១៤ វិច្ឆិកា នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ករណី​ជនសង្ស័យ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ស្រុក និង​គេចខ្លួន​នៅក្រៅ​ស្រុក ជា​ជនរងគ្រោះ​ដោយសារ​ការឃោសនា​នយោបាយ​ប៉ុណ្ណោះ​។ «​អ្នក​ដែលរ​ត់ទៅ​ក្រៅ​ស្រុក ហើយ​បើ​ចូល​មកវិញ​ត្រូវ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ចាប់ខ្លួន ត្រូវ​រាយការណ៍​មក​តាមរយៈ Facebook ផ្ទាល់​របស់ខ្ញុំ​ក៏បាន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​តុលាការ និង​ព្រះរាជអាជ្ញា ក្នុង​លើកលែងទោស អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ធ្វើ​រដ្ឋប្រហារ កាលពី​ថ្ងៃ​៩ វិច្ឆិកា​៕
 
អត្ថបទទាក់ទង
 

Tag:
 ហ៊ុន សែន​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com