អត្ថបទពាណិជ្ជកម្ម
CAPA ផ្តល់​ពានរង្វាន់​ដល់ Vietjet «​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​គិតថ្លៃ​សេវា​ទាប​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​២០១៩»
15, Nov 2019 , 10:09 am        
រូបភាព
លោកស្រី Nguyen Thi Phuong Thao (ឆ្វេង) ប្រធាន និងជានាយកប្រតិបត្តិរបស់ Vietjet ទទួលពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩» ដែលត្រូវបានផ្តល់ដោយលោក Peter Harbison ប្រធាន CAPA។
លោកស្រី Nguyen Thi Phuong Thao (ឆ្វេង) ប្រធាន និងជានាយកប្រតិបត្តិរបស់ Vietjet ទទួលពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩» ដែលត្រូវបានផ្តល់ដោយលោក Peter Harbison ប្រធាន CAPA។
ដោយ: ថ្មីៗ
​សិង្ហ​បុរី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ត្រូវ​បានផ្តល់​ពានរង្វាន់​ក្នុងនាម «​ជា​ក្រុមហ៊ុន​អាកាសចរណ៍​គិតថ្លៃ​សេវា​ទាប​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​» ដោយ មជ្ឈមណ្ឌល​សម្រាប់​អាកាសចរណ៍​អាស៊ី​-​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា CAPA​។ កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ បាន​ប្រព្រឹត្តទៅ អំឡុង​កិច្ចប្រជុំ​វិស័យ​អាកាសចរណ៍​អាស៊ី CAPA ដែល​ត្រូវបាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងប្រទេស​សិង្ហ​បុរី​។​
 
​ពានរង្វាន់​ប្រចាំឆ្នាំ​របស់ CAPA មួយ​នេះ គឺជា​ការទទួលស្គាល់​លើ​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​បាន​ប្រតិបត្តិ​យុទ្ធសាស្ត្រ​លេចធ្លោ​ជាងគេ​បំផុត​ប្រចាំ​តំបន់ បានប្រែក្លាយ​ខ្លួនឯង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​បាន​ក្លាយជា​ក្រុមហ៊ុន​បែប​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​បំផុត ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត ក្នុងការ​យកតម្រាប់​តាម អំឡុងពេល​នៃ​ឆ្នាំនេះ នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុង​តំបន់​។ 
 
​ក្រៅពី​បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​លើ​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏មាន​ភាពលេច​ធ្លោ​ទៅលើ​ការបន្ត​ការពង្រីក​បណ្តាញ​របស់​ខ្លួន​ឥតឈប់ឈរ ផងដែរ​។ បច្ចុប្បន្ន Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ឈានមុខ​គេ​របស់​វៀតណាម និង​បាន​ពង្រីក​បណ្តាញ​អន្តរជាតិ​របស់ខ្លួន​ជា​បន្តបន្ទាប់​។ នេះ​គឺជា​ការបង្ហាញ​ពី​ជំហ​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដើម្បី​ស្របទៅតាម​ទស្សនវិស័យ​សេដ្ឋកិច្ច និង​ទីផ្សារ​ដែលមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​វៀតណាម​។ 


ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet ក្នុងពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាកាសចរណ៍​អាស៊ី CAPA នៅ​សិង្ហ​បុរី​។ 
 
​លោក Peter Harbison ប្រធាន​អង្គភាព CAPA បាន​ឲ្យ​ដឹងថា​៖ «Vietjet បន្ត​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​គិតថ្លៃ​សេវា​ទាប​បែប​ប្រពៃណី​មួយ​។ ក្រុមហ៊ុន​នេះ មាន​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​មាន​ផែនការ​ច្បាស់លាស់​ក្នុងការ​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ធំៗ​បំផុត​ជាច្រើន ក្នុង​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ខាងមុខនេះ​»​។ 
 
​លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា​៖ «​បេសកកម្ម​របស់ Vietjet គឺ​ការបង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រកបដោយ​ភាពជោគជ័យ​ក្នុង​សេវា​ឧស្សាហកម្ម​អាកាសចរណ៍​។ យើង​សូម​ថ្លែងអំណរគុណ​សម្រាប់​ការជឿទុកចិត្ត ភាពជា​ដៃគូ និង​ការទទួលស្គាល់​ពី CAPA ដែលជា​អង្គភាព​អាកាសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​អាស៊ី​-​ប៉ាស៊ីហ្វិក​។ យើង​ពិត​ជាមាន​សេចក្តី​សោម​ម​ន្ស​រីករាយ​ណាស់​ក្នុងការ​នាំយក​ឱកាស​ហោះហើរ​ជាមួយនឹង​តម្លៃ​ហោះហើរ​បែប​សន្សំសំចៃ និង​សេវា​ផ្សេងៗ ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ នៅលើ​យន្តហោះ​ថ្មី និង​មានការ​រៀបចំ​ដ៏​ប្រណិត ទៅកាន់​អ្នកដំណើរ​ជិត​១០០​លាន​នាក់ ស្របពេល​ដែល​យើង​ក៏បាន​បង្កើត​តម្លៃ​ជា​វិជ្ជមាន​សម្រាប់​សហគមន៍ និង​ដៃគូ​របស់​ឧស្សាហកម្ម​អាកាសចរណ៍ ផងដែរ​»
​។ 


ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet ក្នុងពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាកាសចរណ៍​អាស៊ី CAPA នៅ​សិង្ហ​បុរី​។ 
 
CAPA គឺជា​អង្គភាព​ឈានមុខ​គេ​លើ​ការអង្កេត​ទីផ្សារ​អាកាស​ចរណ៍​ឯករាជ្យ វិភាគ និង​សេវា​ទិន្នន័យ​ផ្សេងៗ ដែល​គ្របដណ្តប់​លើ​ការអភិវឌ្ឍ​នានា​ទូទាំង​ពិភពលោក​។ ខណៈដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ផ្លាត​ហ្វ​មរ​បស់ CAPA ជួយ​ដល់​វិស័យ​អាកាសចរណ៍ និង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ ឲ្យ​រក្សា​ការទទួលបាន​ព័ត៌មាន រក្សា​ការផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មេដឹកនាំ​ឧស្សាហ​រកម្ម និង​ការ​បំផុសគំនិត​លើ​បញ្ហា​ប្រេង ដើម្បី​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ខណៈដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​សម្រាប់​ភាព​ឥតខ្ចោះ​ផ្នែក​យ​ទុ​សាស្ត្រ​ក្នុង​វិស័យ​អាកាសចរណ៍ CAPA បានផ្តល់​ពានរង្វាន់​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​ទទួលស្គាល់​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​អាកាសយានដ្ឋាន​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ 
 
Vietjet បាន​បន្ត​ពង្រីក​បណ្តាញ​បស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្កើត​ឱកាស​ហោះហើរ​កាន់តែច្រើន​បន្ថែមទៀត រួមជាមួយ​នឹង​តម្លៃ​សេវា​បែប​សន្សំ​ចំ​ចៃ​សម្រាប់​គ្រប់គ្នា​។ ជាមួយនឹង​ការ​ផ្តោតលើ​តម្លៃ​ជា​ស្នូល​របស់ខ្លួន ទៅលើ «​សុវត្ថិភាព សុភមង្គល តម្លៃ​សម​រម និង​ទៀងទាត់​ពេលវេលា​» ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ត​នេះ ពិត​ជាមាន​មោទនភាព​ណាស់​ក្នុង​ការធានា​ឲ្យ​បាន​ថា អ្នកដំណើរ​ទាំងអស់ តែងតែ​ការហោះហើរ​ប្រកបដោយ​សុវត្ថិភាព និង​រីករាយ នៅក្នុងពេល​ធ្វើដំណើរ​លើ​យន្ត​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផាសុខភាព រួម​ជាមួយនឹង​ជម្រើស​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅ​ចំនួន​៩​មុខ ដែល​ត្រូវបាន​បម្រើ​ដោយ​បុគ្គលិក​ដ៏​ស្រស់ស្អាត និង​រួសរាយ​រាក់ទាក់​របស់ Vietjet​។ ក្រុមហ៊ុន​នេះ ក៏​ផ្តល់ជូន​ឧបករណ៍ប្រើប្រាស់​ទំនើប និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​តាមរយៈ​ផ្លាត​ហ្វា​ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក ផងដែរ​។ 


ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet ក្នុងពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាកាសចរណ៍​អាស៊ី CAPA នៅ​សិង្ហ​បុរី​។ 

​ជាមួយនឹង​ការប្រមូលផ្តុំ​ដោយ​យន្ត​ទំនើបៗ​ដែលមាន​អាយុកាល​ជា​មធ្យម​ត្រឹមតែ ២,៧​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍ ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ចំនួន​៤០០​លើក ដោយ​ដឹក​អ្នកដំណើរ​ច្រើនជាង​១០០​លាន​នាក់ មកទល់ពេលនេះ ទូទាំង​បណ្តាញ​ដែលមាន​ពង្រីក​របស់ខ្លួន ក្នុងនោះ​រាប់បញ្ចូល​ទាំង​គោលដៅ​ជាច្រើន​ទូទាំងប្រទេស​វៀតណាម និង​គោលដៅ​អន្តរជាតិ ក្នុង​ប្រ​ទស​កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហ​បុរី ហុងកុង ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ប្រទេស​ចិន​។​
 
​ក្រុមហ៊ុន Vietjet បានទទួល​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​លំដាប់​ផ្កាយ ៧ នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​ដោយ​គេហទំព័រ​ដាក់ពិន្ទុ​សុវត្ថិភាព និង​ផលិតផល​តែមួយគត់​របស់​ពិភពលោក​ឈ្មោះ AirlineRatings.com ហើយក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ របស់​ពិភពលោក សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក​នេះ​ធ្វើឡើង​ដោយ Airfinance Journal k​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។​
 
​ការទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ ពី CAPA ដែលជា​អង្គភាព​អាកាសចរណ៍​ឈាន​ម​មុខ​គេ​ក្នុង​ពិភពលោក មិន​ត្រឹមតែ​ជា​កិត្តិយស​ដ៏​ធំធេង​របស់ Vietjet ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​មោទនភាព​ដ៏​ក្រៃលែង​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​ដែល​កំពុង​រីកចម្រើនរ​បស់​វៀតណាម ផងដែរ​៕ 
 
​ទំនាក់ទំនង​ព័ត៌មាន​៖
​ក្រុមហ៊ុន QED
​កម្ពុជា​(​ភាសា​ខ្មែរ​)
​អ៊ិន សុ​ផេង​
​អ៊ី​ម៉ែ​ល​៖ [email protected]
​លេខ​ទូរស័ព្ទ​៖ +855 87 222 817
 
​កម្ពុជា (​អង់គ្លេស​)
Julian Rake
​អ៊ី​ម៉ែ​ល​៖ [email protected]
​លេខ​ទូរស័ព្ទ​៖ +855 93 324 283
 
​ក្រុមហ៊ុន Vietjet
​កញ្ញា Kieu Duong (​ហៅ Amy)
​អ៊ី​ម៉ែ​ល​៖ [email protected] 
​លេខ​ទូរស័ព្ទ​៖ +84 932 775 066

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com