អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​នេះ​
15, Nov 2019 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​រៀបចំ​ការចាប់​រង្វាន់​លើកចុងក្រោយ សម្រាប់​កម្មវិធី​អា​ពា​ហ៍ ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ ABC, HEINEKEN, TIGER សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​
 
​កម្មវិធី​ពិសេស​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MYTV ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ហ្សូ​ណូ​, កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ​។ 


 
​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន ដែល​បាន​ជាវ​ស្រា​បៀរ ABC, HEINEKEN, TIGER សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាច្រើន​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង ដូចជា​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​ទីក្រុង​ឡុង​របស់​ស្រា​បៀរ ABC ចំនួន ៣ រង្វាន់​។ ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ហូលីវូដ ទីក្រុង​ឡូ​សអាន់​ជ័រ​លេស របស់​ស្រា​បៀរ HEINEKEN ចំនួន ២ រង្វាន់ និង​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ស៊ីដនី រួម​ជាមួយនឹង​ទឹកប្រាក់ 1500 ដុល្លារ​អាមេរិក របស់​ស្រា​បៀរ TIGER ចំនួន ៦ រង្វាន់​។​
​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​? 
​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!! 
 
​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com