អត្ថបទពាណិជ្ជកម្ម
តោះ​មក​ស្វែងយល់​បន្ថែម ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​នៅ​សាលា អេ​ស៊ី​អ៊ី ក្នុង​កម្មវិធី ACE Open Day ទាំងអស់គ្នា​!
15, Nov 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រៀងរាល់​វគ្គ​សិក្សា​នីមួយៗ មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (​សាលា អេ​ស៊ី​អ៊ី​)  តែងតែ​រៀបចំ​កម្មវិធី ACE Open Day ដើម្បី​ផ្ដល់ឱកាស​បន្ថែម​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល​ទាំងអស់ ក្នុងការ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ ពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស និង​អត្ថប្រយោជន៍​ផ្សេងៗ មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​។ សម្រាប់​កម្មវិធី ACE Open Day សម្រាប់​វគ្គ​សិក្សា​ថ្មី​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ​សៅរ៍ ទី​២៣ វិច្ឆិកា ដល់​ថ្ងៃអាទិត្យ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ ល្ងាច នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​)​។
 

​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​

​សិស្ស និស្សិត និង​អាណាព្យាបាល ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់ ដោយ​ចូលរួម​សកម្មភាព​ផ្សេងៗ ដូចជា​៖​ទស្សនកិច្ច​បន្ទប់​សិក្សា និង​សម្ភារ​បរិក្ខារ​ទំនើបៗ ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ការរៀន​សាកល្បង ឬ​ការប្រឹក្សា​យោបល់ ជាមួយ​គ្រូ​ជំនាញ​អំពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ លើសពីនេះទៅទៀត សិស្ស និស្សិត ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន ស្តីពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះដឹង និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​
 

​ការ​ទស្សនា និង​ស្វែងយល់​ពី​មជ្ឍមណ្ឌល​ស្វ័យ​សិក្សា (GIL Centre) ដែល​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ​ដ៏​ទំនើប​

​ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​តាម​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​

​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (​សាលា​អេ​ស៊ី​អ៊ី​) ជា​ស្ថាប័ន​ឈានមុខ​គេ ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់នូវ​កម្មវិធីសិក្សា​សម្បូរបែប សមស្រប​ទៅតាម​តម្រូវការ រួម​ជាមួយនឹង​បន្ទប់​សិក្សា​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​នូវ​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និស្សិត និង​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​

​សិស្ស និស្សិត និង​អាណាព្យាបាល​ទាំងអស់ អាច​ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ openday.acecambodia.org
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០២៣ ២២២ ៣២៥ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Australian Centre for Education(ACE)

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com