ជាតិ
វីដេអូ
រោងចក្រទឹកអូគូលែន ផលិតទឹករ៉ែមានហ្គាស Sparkling ដំបូងគេនៅកម្ពុជា 
×![]()
សៀមរាប៖ Eau Kulen Sparkling ជាទឹករ៉ែមានហ្គាសដំបូងគេ ដែលផលិតនៅកម្ពុជា។ ទឹករ៉ែមានហ្គាសនេះ ត្រូវបានផលិតដោយក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិអូគូលែន។ Eau Kulen Sparkling មានរសជាតិខុសពីទឹករ៉ែធម្មតា គឺមានហ្គាស ឯគុណភាពវិញ គឺល្អដូចទៅនឹងទឹករ៉ែធម្មជាតិអូគូលែនដែរ។ នេះបើតាមការបញ្ជាក់របស់លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water ។
អគ្គនាយកក្រុមហ៊ុន Kulara Water លោក Jacques Marcille រៀបរាប់ពីមូលហេតុនៃការផលិតទឹករ៉ែមានហ្គាសនេះយ៉ាងដូច្នេះថា៖ «ដោយមើលឃើញនៅលើទីផ្សារកម្ពុជា មានតែទឹករ៉ែមានហ្គាសនាំចូល ហេតុអ្វីយើងមិនផលិតក្នុងស្រុក ខណៈមានធនធានស្រាប់ហើយ។ មួយវិញទៀត គឺចង់កាត់បន្ថយចំណាយធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយ ជាពិសេសគឺបានចូលរួមថែរក្សាបរិស្ថានមួយផ្នែក»។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី ២៩ ខែតុលា លោក Jacques Marcille បានលើកឡើងថា៖ «ទឹករ៉ែមានហ្គាស និងគ្មានហ្គាស មានគុណភាពល្អដូចគ្នា។ ឯរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ អាស្រ័យលើចំណង់ចំណូលចិត្តអ្នកទទួលទាន»។ ដ្បិតទឹករ៉ែមានហ្គាស ម៉ាកអូគូលែន មានរសជាតិខុសពីទឹករ៉ែធម្មតាបន្តិចមែន ក៏ប៉ុន្តែវាបានផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពដូចគ្នា។
Eau Kulen Sparkling នេះ កសាងភាពស៊ាំ សំយោគសារជាតិប្រូតេអ៊ីន កសាងសាច់ដុំនិងឆ្អឹង ព្រមទាំងប្រយុទ្ធប្រឆាំងភាពចាស់នៃកោសិកាទៀត។ លោក Jacques បន្តថា៖ «ប្រសិនបើចង់ទទួលទាន ទឹករ៉ែមានហ្គាស ឬ Sparkling ឲ្យកាន់តែឆ្ងាញ់ពិសានោះ យើងគួរតែរក្សានៅកន្លែងត្រជាក់ និងញាំនៅពេលត្រជាក់ ជាពិសេសនឹងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយជាងញាំទឹកធម្មតា»។
សូមជម្រាបផងដែរថា ទឹករ៉ែមានហ្គាស ម៉ាកអូគូលែន គ្រោងនឹងចេញលក់នៅខែវិច្ឆិកានេះ បន្ទាប់ពីទទួលបានជោគជ័យលើទីផ្សារកម្ពុជានៃទឹករ៉ែធម្មជាតិអូគូលែន ក្នុងរយៈពេលត្រឹមតែជាង៦ឆ្នាំ៕



Tag:
ទឹករ៉ែមានហ្គាស
អូគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com