ជាតិ
វីដេអូ
រោងចក្រ​ទឹកអូ​គូលែន ផលិត​ទឹករ៉ែ​មាន​ហ្គាស Sparkling ដំបូង​គេ​នៅ​កម្ពុជា​
15, Nov 2019 , 2:57 pm        
រូបភាព
ដោយ:
​សៀមរាប​៖ Eau Kulen Sparkling ជា​ទឹករ៉ែ​មាន​ហ្គាស​ដំបូង​គេ ដែល​ផលិត​នៅ​កម្ពុជា​។ ទឹករ៉ែ​មាន​ហ្គាស​នេះ ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Kulara Water ដែលជា​ក្រុមហ៊ុន​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​។ Eau Kulen Sparkling មាន​រសជាតិ​ខុសពី​ទឹករ៉ែ​ធម្មតា គឺមាន​ហ្គាស ឯ​គុណភាព​វិញ គឺ​ល្អ​ដូច​ទៅនឹង​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក  Jacques Marcille អគ្គនាយក​ក្រុមហ៊ុន Kulara Water ។​


 
​អគ្គនាយក​ក្រុមហ៊ុន Kulara Water លោក Jacques Marcille រៀបរាប់​ពី​មូលហេតុ​នៃ​ការផលិត​ទឹករ៉ែ​មាន​ហ្គាស​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយ​មើលឃើញ​នៅលើ​ទីផ្សារ​កម្ពុជា មានតែ​ទឹករ៉ែ​មាន​ហ្គាស​នាំចូល ហេតុអ្វី​យើង​មិន​ផលិត​ក្នុងស្រុក ខណៈ​មាន​ធនធាន​ស្រាប់​ហើយ​។ មួយវិញទៀត គឺ​ចង់​កាត់បន្ថយ​ចំណាយ​ធ្វើដំណើរ​តាមផ្លូវ​ដ៏​វែងឆ្ងាយ ជាពិសេស​គឺ​បាន​ចូលរួម​ថែរក្សា​បរិស្ថាន​មួយផ្នែក​»​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖ 
 
 
​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី ២៩ ខែតុលា លោក Jacques Marcille បាន​លើកឡើងថា​៖ «​ទឹករ៉ែ​មាន​ហ្គាស និង​គ្មាន​ហ្គាស មានគុណ​ភាពល្អ​ដូចគ្នា​។ ឯ​រសជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​អ្នក​ទទួលទាន​»​។ ដ្បិត​ទឹករ៉ែ​មាន​ហ្គាស ម៉ាក​អូ​គូលែន មាន​រសជាតិ​ខុសពី​ទឹករ៉ែ​ធម្មតា​បន្តិច​មែន ក៏ប៉ុន្តែ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ដូចគ្នា​។ 
Eau Kulen Sparkling នេះ កសាង​ភាពស៊ាំ សំយោគ​សារជាតិ​ប្រូតេអ៊ីន កសាង​សាច់ដុំ​និង​ឆ្អឹង ព្រមទាំង​ប្រយុទ្ធប្រឆាំង​ភាព​ចាស់​នៃ​កោសិកា​ទៀត​។ លោក Jacques បន្តថា​៖ «​ប្រសិនបើ​ចង់​ទទួលទាន ទឹករ៉ែ​មាន​ហ្គាស ឬ Sparkling ឲ្យ​កាន់តែ​ឆ្ងាញ់​ពិសា​នោះ យើង​គួរតែ​រក្សា​នៅ​កន្លែង​ត្រជាក់ និង​ញាំ​នៅពេល​ត្រជាក់ ជាពិសេស​នឹងធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​ញាំ​ទឹក​ធម្មតា​»​។​
 
​សូម​ជម្រាប​ផងដែរ​ថា ទឹករ៉ែ​មាន​ហ្គាស ម៉ាក​អូ​គូលែន គ្រោង​នឹង​ចេញលក់​នៅ​ខែវិច្ឆិកា​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​ទីផ្សារ​កម្ពុជា​នៃ​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន ក្នុង​រយៈពេល​ត្រឹមតែ​ជាង​៦​ឆ្នាំ​៕







Tag:
 ទឹករ៉ែ​មាន​ហ្គាស​
 ​អូ​គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com