ONE Championship
កីឡាអន្តរជាតិ
ជំនួប​ជក់ចិត្ត​២​គូ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នៅ ONE: AGE OF DRAGONS
16, Nov 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

ONE Championship នឹង​រៀបចំ​នៅ​សង្វៀន​ក្នុង​ក្រុង​ប៉េកាំង​ប្រទេស​ចិន​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា  ដោយ​ក្នុងនោះ​មាន​ពីរ​គូ​ជាការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​។ ក្នុង​កម្មវិធី ONE: AGE OF DRAGONS ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Ilias Ennahachi រហស្សនាម «Tweety» ដែលមាន​កំណត់ត្រា​ឈ្នះ​៣៥​ដង​និង​ចាញ់​៣​លើក នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ដំបូង​របស់ខ្លួន​។


 
 
​កីឡាករ​ជើង​ខ្លាំង​ហូ​ឡង់ នឹង​ជួប​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​របស់​ម្ចាស់ផ្ទះ​ចិន និង​ជា​ម្ចាស់​ខ្សែក្រវាត់ KLF World Champion កីឡាករ Wang Wenfeng ឬ ឈ្មោះ​ហៅ​ក្រៅ «Metal Storm»​។ Wang មានកំណត់​ត្រា​ប្រកួត ឈ្នះ ៤០​ដង ចាញ់ ៧ ដង និង ស្មើ ១​ដង​។ វា​ជាការ​ប្រកួត​ដ៏​ទាក់ទាញ​មួយ ព្រោះ​កីឡាករ​ទាំងពីរ​ធ្លាប់​ជួបគ្នា​២​ដង​រួចមក​ហើយដោយ​ចាញ់ឈ្នះ​ម្ដងម្នាក់​។ Ennahachi ឈ្នះ​ការប្រកួត​ដំបូង​ដោយ​ពិន្ទុ​កាល​នៅ​ទឹកដី​របស់ខ្លួន​នា​ប្រទេស​ហូ​ឡង់​នៅ​ឆ្នាំ ២០១៤ មុនពេល Wang ឈ្នះ​ការប្រកួត​សងសឹក​នៅ​ប្រទេស​ចិន​កាល​ឆ្នាំ ២០១៧​។ នេះ​ជាការ​ប្រកួត​លើក​ទី​៣​នៃ​កីឡាករ​ទាំងពីរ​ក្នុងការ​ប្រកួត​៥​ទឹក​ដើម្បី​សម្រេច​ថា តើ​អ្នកណា​ជា​ជើង​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​នេះ​។ 

 

​ចំណែក​មួយគូ​ទៀត​ជា​គូ​ឯក​រង​ដើម្បី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Title ដែលជា​ការរៀបចំ​លើកដំបូង​។ Tarik Khbabez  ឬ “The Tank” ជា​កីឡាករ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក មាន​ជំនាញ​ផ្ដួល​គូប្រកួត​សន្លប់​យ៉ាង​ល្អ ហើយ​កីឡាករ​រូបនេះ​ឈ្នះ​ទាំងអស់​ក្នុងការ​បង្ហាញខ្លួន ៤ លើក​នៅ​សង្វៀន ONE Super Series​។ Tarik មានកំណត់​ត្រា​ប្រកួត​ឈ្នះ ៤៦ ដង ចាញ់ ៥ ដង និង ស្មើ ១​ដង​។ កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក នឹង​ជួប​កីឡាករ​ជួរមុខ​អ៊ុយ​ក្រែ​ន Roman Kryklia ដែលមាន​កំណត់ត្រា​ប្រកួត​ឈ្នះ ៤៤ ដង និង ចាញ់ ៧​ដង​។ កីឡាករ​ទាំងពីរ​ជា​ជើងឯក​លំដាប់​ពិភពលោក​ខាង kickboxing ប៉ុន្តែ​ឥឡូវ​រឹតតែ​ពិសេស​ទៀត​សម្រាប់​ការប្រកួត​នៅ​សង្វៀន Cadillac Arena ប្រទេស​ចិន​។ 

 
 
​ជាមួយគ្នា​នោះដែរ​នៅ​កម្មវិធី ONE: AGE OF DRAGONS វីរបុរស​ថៃ  Yodsanklai IWE Fairtex ដែលមាន​កំណត់ត្រា​ប្រកួត​ឈ្នះ​២០១ ដង ចាញ់ ៧២ ដង និង ស្មើ​៤​ដង ត្រូវ​ប្រឈម​នឹង Sasha Moisa ដែលមាន​កំណត់ត្រា​ប្រកួត​ឈ្នះ ៣៩ ដង​និង​ចាញ់ ៨​ដង​។ លើ​ពីនេះ​ទៅទៀត​កីឡាការិនី​ជំនាញ​ចំបាប់​ឥណ្ឌា  Ritu Phogat បាន​រង់ចាំ​យ៉ាងយូរ​ដើម្បី​ប្រកួត​គុន​ចម្រុះ​លើកដំបូង​របស់ខ្លួន ហើយ​ម្ចាស់​ខ្សែក្រវាត់​មិនដែល​ចាញ់ ISKA Welterweight World Champion កីឡាការិនី Jorina Baars ក៏​បង្ហាញខ្លួន​ផងដែរ​។ Jorina Baars មានកំណត់​ត្រា​ល្អ​ណាស់​ដោយ​ឈ្នះ​៤៦ ដង ស្មើ ៣ ដង និង មិនដែល​ចាញ់​។ ខាងក្រោម​នេះ​ជា​គូប្រកួត​ដែល​ត្រូវ​បានរៀបចំ​រួចរាល់​សម្រាប់​ការប្រកួត​សប្ដាហ៍​ក្រោយ​។ 


 
​គូ​សំខាន់ៗ​នៅ ONE: AGE OF DRAGONS 
•​ ​Ilias Ennahachi VS Wang Wenfeng (ONE Super Series Flyweight Kickboxing World Championship)
•​ ​Tarik Khbabez vs Roman Kryklia (ONE Super Series Light Heavyweight Kickboxing World Championship)
•​ ​Meng Bo vs Laura Balin (mixed martial arts – women’s atomweight)
•​ ​Yodsanklai IWE Fairtex vs Sasha Moisa (ONE Super Series kickboxing – featherweight)
•​ ​Miao Li Tao vs Jeremy Miado (mixed martial arts – strawweight)
•​ ​Jorina Baars vs Christina Breuer (ONE Super Series kickboxing – women’s featherweight)
•​ ​Ritu Phogat vs Cindy Tiong (mixed martial arts – women’s atomweight)
•​ ​Ma Jia Wen vs Shinechagtga Zoltsetseg (mixed martial arts – featherweight)
•​ ​Yusup Saadulaev vs Daichi Takenaka (mixed martial arts – bantamweight)
•​ ​Enriko Kehl vs Armen Petrosyan (ONE Super Series Muay Thai – 73-kilogram catch weight)
•​ ​Tang Kai vs Edward Kelly (mixed martial arts – featherweight)
•​ ​Hexigetu vs Ramon Gonzales (mixed martial arts – strawweight)
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONS​នៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពី​ប៉េកាំង ចាប់ពី​ម៉ោង ៦ ល្ងាច តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com