កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ៖ ពេល​ប្រកួត​កីឡាករ​ត្រូវ​ប្រើ​ចិត្តមុត​ជាង​បច្ចេកទេស​
16, Nov 2019 , 9:59 am        
រូបភាព
ដោយ:
​លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ហាក់​ឲ្យ​តម្លៃ​ខ្ពស់​លើ​ចិត្ត​ជាង​បច្ចេកទេស ព្រោះ​លោក​យល់ថា ចិត្តជា​អាវុធ​ដ៏​មុត​ស្រួច​សម្រាប់​កីឡាករ​ក្នុងការ​ផ្តួល​គូប្រកួត​។ ការលើកឡើង​របស់លោក ហុក ឈាង​គីម បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​គុន​ល្បុក្កតោ មុន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ហ្វីលីពីន​កាលពី​ថ្ងៃទី​៩ វិច្ឆិកា​។

 
​ចិត្តជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ផ្តួល​គូប្រកួត​។ ដូច្នេះ​កីឡាករ​ត្រូវ​បើ​ចិត្ត​ឲ្យ​មុត​ជាង​បច្ចេកទេស​ក្នុងអំឡុងពេល​ប្រកួត​ជាមួយ​ដៃគូ​។ នេះ​ជាការ​ជំរុញ និង​ផ្តាំផ្ញើ​របស់លោក ហុក ឈាង​គីម អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដល់​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ មុន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ហ្វីលីពីន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ 


 
​លោក ហុក ឈាង​គីម ឲ្យ​តម្លៃ​ខ្ពស់​លើ​ចិត្ត​ជាង​បច្ចេកទេស​។ សម្រាប់ លោក កីឡាករ​មាន​សមត្ថភាព និង​បច្ចេកទេស​តែ​មុខ​មិន​គ្រប់គ្រាន់​នោះទេ គឺ​ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​មានចិត្ត​ក្លាហាន​ក្នុងការ​ប្រកួត​។ ព្រឹទ្ធាចារ្យ​ក្បាច់គុន​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ដែល​លឺ​គេ​និយាយថា ចិត្តមុត​ទេ​? ចិត្តមុត​ជាង​កាំបិត​ទៅទៀត​។ ដូច្នេះ​យើង​ប្រយុទ្ធ​ត្រូវ​ប្រើ​ចិត្ត កុំ​ប្រើតែ​បច្ចេកទេស ព្រោះ​ចិត្តមុត​ទម្លុះ​ធ្លុះ​ពី​ទ្រូង​ម្ខាង​ទៅ​ទ្រូង​ម្ខាង ហេតុនេះ​កីឡាករ​ពេល​ប្រកួត​ត្រូវ​ប្រើ​ចិត្ត​ឲ្យ​មុត​»​។​
 
​តែ​យ៉ាងណា អនុប្រធាន​សហព័ន្ធ​រូបនេះ ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ស្វែងរក​ជ័យជម្នះ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជូន​ជាតិ​មាតុភូមិ​។ ក្រៅពី​ផ្តល់​ដំបូន្មាន លោក ដាស់តឿន​ឲ្យ​កីឡាករ​ចៀង​វាង​ប្រព្រឹត្ត​អំពើ​ទាំងឡាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​៕  
 
   

Tag:
 គុន​ល្បុក្កតោ​
  ហុក ឈាង​គីម​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com