ជាតិ
២៥ខេត្ត/រាជធានី
របរលក់ពងមាន់ ចេក ពោត និងដំឡូងអាំង ធ្វើឲ្យអ្នកស្រី ស្រីម៉ៅ មិនបាច់ធ្វើចំណាកស្រុក
× បាត់ដំបង៖ អ្នកស្រី ស្រីម៉ៅគឺជាអ្នកលក់ពងមាន់អាំង ចេកអាំង ពោតអាំង ដំឡូងអាំងនៅមុខវត្តតាមឹម ដែលស្ថិតក្នុងភូមិវត្តតាម៉ឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ រយៈពេល៤ឆ្នាំមកហើយ ដែលអ្នកស្រីប្រកបរបរនេះ។ ស្ត្រីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយថ្ងៃ អ្នកស្រីអាចរកចំណូលបាន៥-៦ម៉ឺនរៀល ហើយថ្ងៃខ្លះលក់បានប្រាក់ដល់ទៅ ១០ម៉ឺនរៀលក៏មានដែរ។ អ្នកស្រីស្រីម៉ៅ បញ្ជាក់ថា៖«បើមេឃភ្លៀងលក់ដាច់ណាស់ មេឃរលឹមតិចៗអ៊ីចឹងលក់ដាច់សប្បាយលក់ តែត្រជាក់លក់ដាច់របស់យើងសុទ្ធអាំង ដ៏មេឃក្ដៅរបស់យើងលក់អត់សូវដាច់»។ ចំណូលនេះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនិងមិនបាច់ឲ្យអ្នកស្រី ធ្វើចំណាកស្រុកនោះឡើយ។ នេះជាការបន្ថែមរបស់អ្នកស្រី ស្រីម៉ៅ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន ThmeyThmey.com និងអ្នកស្រី ស្រីម៉ៅ អ្នកលក់ដូរនៅមុខវត្តតាមឹមដូចតទៅ៖
Tag:
ចំណាកស្រុក
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com