ជាតិ
បទសម្ភាសន៍
ចាប់ពីឆ្នាំ២០២០ទៅ គ្មានទៀតឡើយ អាជីវកម្មសត្វដំរីដឹកភ្ញៀវនៅតំបន់អង្គរ
× សៀមរាប៖ តាំងពីថ្ងៃទី១៤ វិច្ឆិកា សត្វដំរីនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានដឹកចេញជាបន្តបន្ទាប់ៗ ទៅរស់នៅកន្លែងថ្មី គឺនៅព្រៃសហគន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្ត។ ការងារនេះ គឺធ្វើឡើងដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់សត្វដំរី ក្នុងអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ នៅត្រឹមឆ្នាំ២០២០។
ចង់ដឹងថា សត្វដំរីទាំង១៤ក្បាលនឹងទៅរស់នៅបែបណាក្នុងព្រៃសហគមន៍បុស្សធំ តើគេនឹងរៀបចំបែបណាដើម្បីឱ្យសត្វដំរីទាំងនោះមានការរស់នៅបែបធម្មជាតិរបស់វា? សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាដូចតទៅនេះ៖
Tag:
សត្វដំរី
អាជ្ញាធរជាតិអប្សរា
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com