ជាតិ
សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ១១​រូប​
16, Nov 2019 , 3:51 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ ក្រោយ​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបាន​បញ្ចប់ ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​ត្រាស់បង្គាប់​តែងតាំង​សមាសភាព​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១១​រូប​សម្រាប់​បន្តការងា​រ​អណ​ត្តិ ដោយ​មិនមាន​ការផ្លាស់ប្តូរ​ច្រើន​នោះឡើយ​។​


 
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មាន​ព្រះមហាក្សត្រ ជា​ព្រះប្រធាន រីឯ​សមាជិក​មាន​១១​រូប​។ តាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា សមាជិក​ទាំង​១១​រូប​មាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ឌិ​ត មុន្នី ប្រធាន​តុលាការ​កំពូល លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​។​
 
​ក្រៅពីនេះ រួមមាន លោក អ៊ុំ សារិទ្ធ​, លោក អ៊ិត រ៉ា​ឌី​, លោក ប្លង់ ឆ្លាម​, លោកស្រី ប៊ុ​ន្នី​ញ ប៊ុណ្ណា​រី​, លោក ចាយ ច័ន្ទ​តារា​វណ្ណ​, លោក សេង ប៊ុន​ឃាង​, លោក អ៊ីវ បូ​រិន្ទ និង ស្រ៊ា រតនៈ ៕
 

Tag:
 ព្រះមហាក្សត្រ​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​
© រក្សាសិទ្ធិដោយ thmeythmey.com