ជាតិ
អភិបាលខេត្ត​កំពង់ចាម​ឲ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​ករណី​បាក់​ស្រុតដី​ច្រាំងទន្លេ​
17, Nov 2019 , 11:18 am        
រូបភាព
​ដោយ​៖ ផាត ដា​ណេ

​ភ្នំពេញ​៖ ដី​ច្រាំងទន្លេ​នៅក្រោយ​ប៉ុស្តិ៍នគរបាល សង្កាត់​កំពង់ចាម ខេត្តកំពង់ចាម បាន​បាក់ស្រុត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទាល់​តែម្តង​។ ក្រោយ​ករណីនេះ​កើតឡើង លោក​អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ចុះទៅពិនិត្យ ហើយ​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​។​



​ដី​ច្រាំងទន្លេ​មួយកន្លែង ប្រវែង​ប្រមាណ​ជា​១០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ បាន​បាក់​ស្រុតដី​ច្រាំងទន្លេ​ដោយ​គ្រោះធម្មជាតិ​។ ក្រោយ​ការពិនិត្យ​ស្ថានភាព​ផ្ទាល់ លោក អ៊ុន ចាន់​ដា ដែលជា​អភិបាលខេត្ត បានដាក់​ចេញ​នូវ​ផែនការ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដើម្បី​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ឲ្យ​ទាន់ពេលវេលា​។​



​ស្របពេល​ជាមួយគ្នានេះ​ផងដែរ អាជ្ញាធរខេត្ត​កំពង់ចាម នឹង​អនុវត្ត​គម្រោង​កែលំអរ​សួនច្បារ ចាប់ពី​ចំណុច​គល់ស្ពាន​គី​ហ្សូ​ណា ឆ្ពោះ​ទៅដល់​ចំណុច​អតីត​កំពង់​សាលា​ឡាង​ចាស់ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខេត្តកំពង់ចាម ដែល​ត្រៀម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ខាងមុខ​៕


​រូបភាពពីក្រសួងមហាផ្ទៃ

© រក្សាសិទ្ធិដោយ thmeythmey.com