អន្តរជាតិ
លោក Rajapaksa បានទទួល​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​នៅ​ស្រីលង្កា​
17, Nov 2019 , 1:59 pm        
រូបភាព
លោក Gotabaya Rajapaka
លោក Gotabaya Rajapaka
អតីត​អគ្គលេខាធិការ​ក្រសួងការពារជាតិ Gotabaya Rajapaksa បាន​ជាប់ឆ្នោត ជា​ប្រធានាធិបតី​ស្រីលង្កា​ក្នុង​អាណត្តិ​ទី ៨​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​លោក Rajapaksa  នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។



​ក្នុង​វ័យ​៧០​ឆ្នាំ អតីត​វីរ​សេនីយ​ទោ លោក Rajapaksa បានទទួល​ការគាំទ្រ​ជាង ៤៨​ភាគរយ ឬ​សន្លឹកឆ្នោត​គាំទ្រ​ជិត ៦​លាន​។ បើ​គិតពី​តំបន់​Sinhalese​ទៀត លោក​Rajapaksa ត្រូវបាន​គេ​រំពឹងថា អាច​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង ៥០​ភាគរយ​។ ក្នុង​សំឡេង​តាម​ពីក្រោយ​អតីត​​វីរ​សេនីយ​ទោ លោក Sajith Premadasa រដ្ឋមន្ត្រី​លំនៅដ្ឋាន ដែលមាន​វ័យ ៥២​ឆ្នាំ បានទទួល​សំឡេងគាំទ្រ​ជាង ៤៥​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​តាម​ការលើកឡើង​រប​ស់លោក Mahinda Deshapriya ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បាន​និយាយថា យ៉ាងហោចណាស់ ៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​ស្រីលង្កា​ជិត ១៦​លាន​នាក់ ដែល​គ្រប់​អាយុ​បោះឆ្នោត បាន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៨​នេះ​។


Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com