កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ា​នី​៖ កីឡដ្ឋាន​កំពង់ស្ពឺ​ជា​ផ្នែក​មួយ​នៃ​ស្មារតី​«​រួមគ្នា​ដើម្បី​កំពង់ស្ពឺ​»
17, Nov 2019 , 8:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺពេលចូលរួមពិធីប្រគល់និងទទួលមូលប្បទានបត្រ២លានដុល្លារពីណាហ្គាវើលដ៏, រូបភាពពីហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី
លោក ហ៊ុន ម៉ានី និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺពេលចូលរួមពិធីប្រគល់និងទទួលមូលប្បទានបត្រ២លានដុល្លារពីណាហ្គាវើលដ៏, រូបភាពពីហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី
ដោយ:
​កីឡដ្ឋាន​ស្តង់ដា​អន្តរជាតិ​មួយ នឹង​លេចចេញ​ជា​រូបរាង​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដែល​ចាត់ទុក​សមិទ្ធផល​នេះ ជា​មោទន​ក​ភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​។ កីឡដ្ឋាន​ដែលជា​មូលដ្ឋាន​របស់​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ដ៏​នេះ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​នេះ​។



អត្ថបទទាក់ទង


​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​លោក ហ៊ុន ម៉ា​នី ចាត់ទុក​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩ ជា​សមិទ្ធផល​ក្រោម​ស្មារតី​«​រួមគ្នា​ដើម្បី​ខេត្តកំពង់ស្ពឺ​»​។ ព្រោះ​សមិទ្ធផល​ថ្មី​នេះ មិនមែន​កើតចេញពី​គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​ខេត្ត​តែម្នាក់ឯង​នោះទេ ពោលគឺ​មានការ​រួមចំណែក​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តកំពង់ស្ពឺ​។



«​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​នឹង​លេចចេញ​ជា​រូបរាង​ឆាប់ៗ​នោះ គឺ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ក្រោម​គំនិត​ផ្តួចផ្តើម​«​អភិវឌ្ឍ​យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​»​គាំទ្រ​ដោយ​មូលនិធិ​ណាហ្គា​វើ​ល​ដ៏​បេះដូង​សប្បុរស​»​។ នេះ​ជាការ​បន្ថែម​របស់លោក ហ៊ុន ម៉ា​នី ដែល​បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ជឿជាក់ និង​គាំទ្រ​ចំពោះ​ការដឹក​ការអភិវឌ្ឍ​របស់ខ្លួន​កន្លងមក​។



​ក្នុង​ពិធី​ប្រគល់ និង​ទទួល​មូល​ប្ប​ទា​នប​ត្រ​២​លាន​ដុល្លារ​ពី​មូលនិធិ​ណាហ្គា​វើ​ល​ដ៏​បេះដូង​សប្បុរស ដើម្បី​ទ្រទ្រង់​ដំណើរការ​សាងសង់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រូបនេះ​បានប្រកាសថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។ កីឡដ្ឋាន​នេះ ស្ថិតនៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​



​វា​មិន​គ្រាន់តែ​ជា​ដំ​ណឺង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ក្តី​ស្រមៃ​ក្លាយជា​ការពិត​សម្រាប់​អ្នកគាំទ្រ និង​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​ដ៏​។ ព្រោះ​ក្លិប​ដែល​តែងតែ​ប្រើ​កីឡដ្ឋាន​ក្លិប​ដទៃ​ធ្វើជា​ទឹកដី​មួយ​នេះ នឹង​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​ធ្វើជា​មូលដ្ឋាន​ហ្វឹកហាត់ និង​រៀបចំ​ការប្រកួត​ផ្សេងៗ​៕    





 



Tag:
 បាល់ទាត់​
  ហ៊ុន ម៉ា​នី​
  កំពង់ស្ពឺ​
  ណាហ្គា​វើ​ល​ដ៏
© រក្សាសិទ្ធិដោយ thmeythmey.com