ជាតិ
អត្ថបទពាណិជ្ជកម្ម
Vivo បង្ហាញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Vivo Y19 Ram 4GB Rom 128GB លើ​ទីផ្សារ​កម្ពុជា​ឆាប់ៗ​នេះ​!
17, Nov 2019 , 2:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo ប្រកាស​ពី​ម៉ូ​ឌែ​ល​នៃ​ត្រកូល Y ស៊េរី Y19 ដែលជា​ប្រភេទ​ស្មា​ត​ហ្វូ​ន ត្រូវ​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។  ស៊េរី Y19 ត្រូវបាន​បូក​មកជា​មួយ​ទំហំ Ram 4GB Rom 128GB  ជាមួយ​ជម្រើស​ពីរ​ពណ៌​គឺ Magnetic Black , Spring white​។ ស្វាត​ហ្វូ​ន​នេះ ត្រូវ​បានប្រកាស​ក្នុងតម្លៃ $199​។ តោះ​នៅចាំ​អី​ទៀត អ្នក​ដែល​កំពុង​ស្វែងរក​ស្មា​ត​ហ្វូ​ន​តម្លៃ​សមរម្យ រូបរាង​ស្អាត បច្ចេកវិទ្យា​ទំនើប និង​មានគុណ​សម្បត្តិ​ច្រើន ស្មា​ត​ហ្វូ​ន vivo Y19 ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​ស្មា​ត​ហ្វូ​ន Y19 នេះ ត្រូវបាន​បំពាក់​មក​ជាមួយនឹង​៖
- អេក្រង់​ទំហំ 6.35inch- Halo Fullview™ Display ជា​ប្រភេទ LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080×2340 FHD+ លាតសន្ធឹង​ប្រមាណ​89% នៃ​ផ្ទៃ​ខាងមុខ​។​

- មាន​រ៉េ​ម​4GB អង្គ​ផ្ទុក​ទិន្នន័យ​128GB

- មាន​ទំហំ​ថ្ម​ធំ​5000mAh

- ដំណើរការ​ដោយ​Android 9.0 និង​ប្រភេទ Funtouch OS 9.2

- មាន​កាមេរ៉ា​មុខ​ទំហំ 16MP កាមេរ៉ា​ក្រោយបី​គ្រាប់ ( 16MP+8MP+2MP )

- មាន​ពណ៌ Magnetic Black , Spring White

- មានមុខ​ងារ Face Unlock+ Finger Print សម្រាប់​ប្រិយមិត្ត​ដែលមាន​ចំណាប់អារម្មណ៍​លើ​ស្មា​ត​ហ្វូ​ន vivo Ram 4GB Rom 128GB​នេះ​លោក​អាច Pre-order នៅតាម​បណ្តា​ហាង​នានា​ទូទាំង​ដែល​តំណាង​របស់ vivo ៕






Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com