អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនទូរស័ព្ទ realme សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី ២ ម៉ូ​ឌែ​ល​ជា​លើកដំបូង​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​កម្ពុជា​
18, Nov 2019 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​ស្ទើ​មិនគួរ​ឲ្យ​ជឿ ជាពិសេស​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គឺមាន​ការរីកចម្រើន ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​យើង​ម្នាក់ៗ​ឱ្យ​កាន់តែ​ងាយស្រួល​ថែម​មួយកម្រិត​ទៀត​។ ដោយ​សង្កេតឃើញ​ពី​ភាព​រីកចម្រើន​ទាំងអស់​នេះហើយ​ទើប​ក្រុមហ៊ុន​ទូរស័ព្ទដៃ realme បានសម្រេច​ដំណើរការ​ទីផ្សារ​របស់​ពួកគេ និង សម្ពោធ​ផលិតផល​ថ្មី​ជា​លើកដំបូង​នៅ​កម្ពុជា  នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ។ ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មី និង ទាន់សម័យ​ចំនួន ២ ម៉ូ​ឌែ​ល គឺ realme5 និង realme 5Pro ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្ញៀវកិត្តិយស​គ្រប់លំដាប់ ជាពិសេស​ភ្ញៀវ​ដែលជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ទំនើបៗ​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា និង​ក្រុម​អ្នកជំនួញ​ធំៗ​ផងដែរ​។​
 
​ម៉ូ​ឌែ​ល​ថ្មី​ទាំងពីរ​នេះ​ពិត​ជាមាន​រូបរាង​ទាក់ទាញ​មែនទែន​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ដែល​វា​បាន​បំពាក់​មក​នូវ បច្ចេកវិទ្យា​ទំនើបៗ រួមមាន​ទាំង​ល្បឿន​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត​គ្មាន​ទាក់ ប្រតិបត្តិការ​បែប​ឌីជីថល និង គំនិត​ច្នៃប្រឌិត​ជាច្រើន​ទៀត​មក​ប្រកួតប្រជែង ជាមួយនឹង​ម៉ូ​ឌែ​ល​ទូរស័ព្ទ​រាមច្បង​ដទៃទៀត​។​


 
​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ទូរស័ព្ទ​ជំនាន់​ថ្មី​ត្រកូល realme 5 series ដែលមាន realme 5 និង realme 5 Pro ដែល​សុទ្ធសឹង​ជា​ទូរស័ព្ទ​ទំនើប​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់ និង ទំនើប​ចុងក្រោយ​របស់​ពួកគេ គឺ​ដើម្បី​ក្លាយខ្លួន​ទៅជា        ជម្រើស​ដ៏​ល្អ ដែល​មិនអាច​និយាយថា NO បាន​ទាំង​នៅលើ​គុណភាព និង តម្លៃ​ដ៏​សែន​ល្អ សម្រាប់​ស្រទាប់​យុវវ័យ និង មនុស្ស​វ័យ​កណ្តាល​ឡើយ​។ ទូរស័ព្ទ​ទំនើប realme 5 និង realme 5 Pro ជា​ទូរ​សព្ទ​ជំនាន់​ថ្មី នៃ​កាមេរ៉ា 4 គ្រាប់​ទំនើប​ក្នុងការ​ផ្តិត​យក​រូបភាព​បាន​ច្រើនបែប ច្រើន​សណ្ឋាន​ដូចជា​ថតរូប​បែប​ទូលាយ 119​ដឹ​ក្រេ​, ថតរូប​នៅពេល​យប់​បាន​ច្បាស់ និង ថតរូប portrait បាន​កាន់តែ​ស្អាត​មិនគួរ​ឲ្យ​ជឿ និង​មុខងារ​ដទៃទៀត​។ ចំណុច​ពិសេស​នៅលើ​ទូរស័ព្ទ​ទាំង 2 ម៉ូ​ឌែ​ល​នេះ គឺ​វា​មាន​ទំហំ​អេក្រង់​ធំ​ទូលាយ​, មាន​អង្គ​ប្រតិបត្តិការ​ជំនាន់​ថ្មី ក្នុង​ល្បឿន​លឿន ងាយស្រួល​ក្នុងការ​ចាប់​កាន់ និង លេង​ហ្គេម​អន​ឡាញ ដោយ​គ្មាន​ការព្រួយបារម្ភ​ជាមួយនឹង​ទំហំ​ថ្ម​ធំ​មិន​ងាយ​អស់ និង បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charging ជំនា​ន់ទី 3 (​សំរាប់ realme 5 Pro) ផងដែរ​។ 


 
​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​របស់ លោក ឡៅ ខេង​ប៊ុង (Cambodia Market Manager) ជា​ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានឱ្យដឹងថា «​ក្រុមហ៊ុន realme ពិត​ជាមាន​សេចក្តី​រីករាយ ដែល​បាន​ចូលខ្លួន និង មក​រួមចំណែក​ធ្វើចរាចរ​ទីផ្សារ​ទូរស័ព្ទដៃ​នៅ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​បាន​ពាំ​នាំមក​នូវ​ផលិតផល​ទូរស័ព្ទ​ទំនើប​សម្រាប់​អ្នកប្រើប្រាស់ ដែល​មិន​គួរឱ្យ​ជឿ ដោយ realme5 series នេះ​មាន​ពាក្យស្លោក​ថា “​កាមេរ៉ា​៤​គ្រាប់ បិសាច​ល្បឿន​“ » ។ 
 
​មិនតែប៉ុណ្ណោះ​លោក​បាន​បញ្ជាក់ថា​៖ «realme បាន​បង្កើត​បានកំណត់​ត្រា​លក់​ពិសេសៗ​ជាច្រើន​នៅលើ​ពិភពលោក ជាក់ស្តែង realme ដែល​បាន​បំបែក​កំណត់ត្រា​លក់​នៅ​ប្រទេស​ឥណ្ឌា បាន​ចំនួន ១​លាន​គ្រឿង ក្នុង​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​»​។ 


 
​ប្រញាប់​រួសរាន់​ឡើង ទទួលយក​ទូរស័ព្ទ realme 5 series ដើម្បី​ក្លាយទៅជា​ម្ចាស់​ទូរស័ព្ទ​ដ៏​ទំនើប ជាមួយនិង​តម្លៃ​ពិសេស​ដោយ realme5 មានតម្លៃ​ត្រឹមតែ ១៩៩ ដុល្លារ និង realme 5 Pro មានតម្លៃ​ត្រឹមតែ ២៧៩ ដុល្លារ តែប៉ុណ្ណោះ​។ realme 5 series នឹង​ទទួល​ការ​កក់​ទុក​មុន (Pre-order) ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២២ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ជាមួយនិង​ការផ្តល់ជូន​កញ្ចប់​កាដូ​ជាច្រើន​មុខ​ទៀត រួមមាន​កាបូបស្ពាយ​, បាស Bluetooth, កាស Bluetooth និង កញ្ចប់​ស៊ីម​កាត​ពិសេស​ផងដែរ​។ 
 
​សូមបញ្ជាក់ថា realme គឺជា​ម៉ាក​ទូរស័ព្ទ​ថ្មី ដែល​ទើប​បង្កើតឡើង​កាលពី​ខែ ឧសភា ឆ្នាំ ២០១៩ ហើយ​បាន​បន្ត​ពង្រីក​ខ្លួន​ចូលក្នុង​ទីផ្សារ​ជុំវិញ​ពិភពលោក ដូចជា ប្រទេស​ឥណ្ឌា ចិន សិង្ហ​បុរី ចក្រភព​អង់គ្លេស បារាំង ថៃ និង ប្រទេស​ជាច្រើន​ទៀត​។ realme មានបំណង​ផ្តល់ជូន​នូវ​ផលិតផល​ទូរ​សព្ទ​មួយ ដែល​ស្រស់ស្អាត ស៊ី​វិ​ល័យ ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ ទាន់សម័យ រឹងមាំ សម្រាប់​ការប្រើប្រាស់ ហើយ​មានតម្លៃ​សមរម្យ​។ realme Cambodia ដែលមាន​រហស្សនាម​ថា Dare to Leap សង្ឃឹមថា​និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ក្នុងប្រទេស​កម្ពុជា ហើយនឹង​ក្លាយទៅជា​ចំណែក​មួយ​នៃ​ម៉ាក​ផលិតផល​ទូរស័ព្ទ​ដែល​ស្ថិតក្នុង​បេះដូង​មនុស្ស​គ្រប់គ្នា​ក្នុងប្រទេស​កម្ពុជា ៕  














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com