អន្តរជាតិ
រដ្ឋាភិបាល​អ៊ីរ៉ង់​កាត់ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ទូទាំងប្រទេស ខណៈ​បាតុកម្ម​តវ៉ា​នៅតែ​បន្ដ​
18, Nov 2019 , 1:39 pm        
រូបភាព
បាតុករ​ម្នាក់​កាន់​បដា​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ខាង​ក្រៅ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុករ​ម្នាក់​កាន់​បដា​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ខាង​ក្រៅ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃអាទិត្យ​បាន​គាំទ្រ​ការសម្រេច​មួយ​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការដំឡើង​តម្លៃ​ប្រេង ដែល​បាន​បង្ក​ឲ្យ​មាន​ការបន្ត​រហូតដល់​មាន​មនុស្ស​ស្លាប់​កាលពី​ចុង​សប្ដាហ៍​នេះ​។​

 
​លោក Khamenei បាន​បន្ទោស​ដល់​បាតុករ​ចំពោះ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ពីរ​នាក់​ស្លាប់បាត់​បង់ជីវិត​។ អត្ថាធិប្បាយ​របស់លោក​ត្រូវបាន​ធ្វើឡើង ខណៈដែល​រដ្ឋាភិបាល​បាន​កាត់ផ្ដាច់​អ៊ីនធឺណិត​ទូទាំងប្រទេស​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដើម្បី​ព្យាយាម​បង្ក្រាប​ដល់​ការធ្វើ​បាតុកម្ម​តវ៉ា​ទៅនឹង​ការដំឡើងថ្លៃ​ប្រេង ដែលជា​តម្លៃ​មួយ​ដែល​រដ្ឋាភិបាល​កំណត់ រហូតដល់​៥០%​។​
 
​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ទូទាំងប្រទេស លោក  Khamenei បាន​និយាយថា អ្នកខ្លះ​ត្រូវ​បាត់​បង់ជីវិត​របស់ខ្លួន​ដោយ​មិនមាន​មូលហេតុ​អ្វី​ទាំងអស់​។​
 
​ការតវ៉ា​នេះ​បានដាក់​សម្ពាធ​ជាថ្មីទៀត​ទៅលើ​រដ្ឋាភិបាល​អ៊ីរ៉ង់ ខណៈដែល​ប្រទេស​នេះ​កំពុងតែ​ជួប​ការលំបាក​ក្នុងការ​យកឈ្នះ​លើ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​ជាមួយនឹង​បណ្ដា​ប្រទេស​មហាអំណាច​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com