កាលពីថ្ងៃទី16 ខែវិច្ឆិកា កន្លងទៅនេះ ការប្រគំតន្ដ្រីសប្បុរសធម៌ R&F បានប្រព្រឹត្តទៅ នៅឯការិយាល័យផ្នែកលក់ នៃ បុរី អ&អេហ្វ យ៉ាងគគ្រឹកគគ្រេង ដោយមានការអញ្ចើញចូលរួម ពីសំណាក់តារាចម្រៀងល្បីៗដែលមានប្រជាប្រិយភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប និងទស្សនិកជន អ្នកគាំទ្រយ៉ាងច្រើនកុះករ ពោរពេញដោយសំឡេងសប្បាយខ្ញៀវខ្ញារ។
បន្ទាប់ពីពិធីករសម្ដែងកិច្ចស្វាគមន៍ចាប់ផ្ដើមកម្មវិធី ចម្រៀងញាក់កន្ត្រាក់អារម្មណ៍មួយបទបានបន្លឺឡើង ដើម្បីបើកឆាកការប្រគំតន្ត្រីនារាត្រីនោះ ដែលញ៉ាំងឱ្យកម្មវិធីឈានដល់ចំណុចកំពូលភ្លាមតែម្ដង។
ពាំនាំនូវសេចក្ដីស្រឡាញ់ដ៏ធំធេង ដឹកនាំដំណើរការងារសប្បុរសធម៌
បន្ទាប់ពីការសម្ដែងបើកឆាកដ៏កន្ត្រាក់អារម្មណ៍រួចមក លោក Xu Wenshui អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិសំខាន់ៗទាំង 3 របស់កម្ពុជា ហើយក៏ជាពិធីបុណ្យមួយ ដែលប្រជាជនកម្ពុជានិយមចូលរួមយ៉ាងកុះករ ដើម្បីអបអរសាទររួមគ្នា។ ជាមួយគ្នានេះ ពិធីបុណ្យនេះ ក៏ប្រារព្ធឡើងដើម្បីថ្លែងអំណរគុណ ត្រឡប់ទៅកាន់សង្គមវិញផងដែរ។
លោក Xu Wenshui បន្តថា៖«ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យចិនឈានមុខគេមួយនៅកម្ពុជា ហើយក៏ជាអ្នកស្ថាបនា និងប្រតិបតិ្តការទីក្រុងដ៏ប្រពៃនេះ មិនដែលបំភ្លេច ពីបេសកកម្មរបស់ខ្លួន ចំពោះទំនួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍអនាគតកាលឡើយ។ រាជធានីភ្នំពេញ គឺជារាជធានីដែលពោរពេញទៅដោយយុវវ័យ ដូច្នេះហើយទើប ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រួមគ្នាជាមួយនឹង មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតកម្មវិធីសប្បុរសធម៌តាមបែបយុវវ័យ ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីទ្រទ្រង់ដល់វិស័យសុខាភិបាលកុមារកម្ពុជា ព្រមទាំងអំពាវនាវ និងសង្ឃឹមថា នឹងអាចមានអ្នកចូលរួមក្នុងការងារសប្បុរសធម៌កាន់តែច្រើនឡើងៗផងដែរ»។
ស្រែកច្រៀងដោយសេចក្ដីអាណិតស្រឡាញ់ សម្រេចបាននូវភ្នំពេញដ៏ប្រពៃ
ពណ៌ចម្រុះបានរំលេចពាសពេញផ្ទៃវេហា លាយឡំជាមួយនឹងនឹងស្បៃរាត្រី អមទៅដោយសំនៀងដ៏ពីរោះ បន្លឺឡើងតាមបណ្ដោយផ្លូវ 60 ម៉ែត្រ។ តារាចម្រៀងកម្ពុជាល្បីៗ រួមមាន លោកឆន សុវណ្ណារាជ, បូរ៉ា ដារ៉ាណា, ឈិន រតនៈ ជាដើម បានឡើងសម្ដែងជាបន្តបន្ទាប់ ញ៉ាំងឱ្យកម្មវិធី មានភាពសប្បាយរីករាយក្រៃលែង សំឡេងហ៊ោកញ្ជ្រៀវកងរំពងមិនដាច់សូរ រួមជាមួយនឹងការគ្រវីដងអំពូលរបស់ទស្សនិកជន ដែលបង្កជាទិដ្ឋភាពសមុទ្រភ្លើងពណ៌ដ៏ស្រស់ស្អាតបំផុតនារាត្រីនោះ។
តារាចម្រៀងទាំងអស់ បានសម្ដែងភាពរីករាយក្នុងការសហការជាមួយនឹង ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយប្រើកម្លាំងកាយចិត្តផ្ទាល់ខ្លួនជួយដល់អ្នកដែលកំពុងជួបប្រទះភាពខ្វះខាត ស្របពេលដែលអាចឱ្យខ្លួនថ្លែងអំណរគុណតបត្រឡប់ទៅវិញ ចំពោះកាស្រឡាញ់គាំទ្រពីសំណាក់ទស្សនិកជនកន្លងមកនេះផងដែរ។
បន្ទាប់ពីចម្រៀងដ៏ពីរោះរណ្ដំរួចមក អ្នកតំណាង ក្រុមហ៊ុន អ&អេហ្វ កម្ពុជា ក៏បានឡើងលើឆាក ដើម្បីប្រគល់នូវថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននានា ដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ និងភាពសប្បុរសរបស់ប្រជាជនទាំងឡាយដោយសកម្មភាពគាំទ្រ និងចូលរួមបរិច្ចាគជាក់ស្ដែង។
ជាកិច្ចបញ្ចប់ ក្រោមការដឹកនាំច្រៀងរួមគ្នាពីក្រុមតារាចម្រៀងទាំងអស់ ទស្សនិកជនទាំងឡាយ ក៏បានស្រែកច្រៀងរួមគ្នា ដើម្បីញ៉ាំងឱ្យកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ឈានដល់ចំណុចកំពូលចុងក្រោយ ហើយនិងបិទបញ្ចប់កម្មវិធីជាស្ថាពរ។
នៅលើដងវិថីសប្បុរសធម៌នេះ ក្រុមហ៊ុន អ&អេហ្វ កម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវយុទ្ធសាស្ដ្រអភិវឌ្ឍន៍«កៀកស្និទ្ធនឹងសរសៃជីពចរនៃទីក្រុង បង្កើតនូវជីវភាពរស់នៅដ៏ប្រពៃ» ក្នុងការប្រឹងប្រែងបង្កើតនូវបទពិសោធន៍រស់នៅដ៏មនោរម្យ ក្លាយខ្លួនជាអ្នកប្រតិបត្តិការទីក្រុងដ៏បវរ នៅលើឆាកអន្តរជាតិ និងផ្ដល់នូវគំនិតសុទិដ្ឋិនិយម ដល់សង្គមទាំងមូល ដើម្បីសម្រេចបាននូវអនាគតភ្នំពេញដ៏រុងរឿង។
កសាងអនាគតបវររុងរឿងតាមការរំពឹងទុក
កម្ពុជា គឺជាប្រទេសក្មេងខ្ចីមួយ ដែលរមែងផ្លាស់ប្ដូររបថគំនិតរបស់ពិភពលោក ម្ដងហើយម្ដងទៀត។ មិនថាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ឬបម្រែបម្រួលនៃសំណង់អគារក្នុងទីក្រុងនោះទេ គឺសុទ្ធតែបានបង្ហាញពីសមត្ថភាព និងភាពលូតលាស់ដ៏លេចធ្លោ។ ហេតុដូច្នេះហើយទើប អ&អេហ្វ គ្រុប បានពាំនាំមកនូវ “បុរី អ&អេហ្វ” កាលពីឆ្នាំ2018 ដែលជាបុរីឧទ្យានស្ដង់ដារអន្តរជាតិដំបូងគេនៅរាជធានីភ្នំពេញ នៅលើទំហំផ្ទៃដី 56 ម៉ឺនម៉ែត្រការ៉េ ដោយបង្កើតជាតំបន់រស់នៅលំដាប់ខ្ពស់ឈានមុខគេ។
“បុរី អ&អេហ្វ” ចាក់គ្រឹះនៅចំកណ្ដាលនៃតំបន់ស្នូលនៃរាជធានីភ្នំពេញ នាពេលអនាគតមិនឆ្ងាយខាងមុខនេះ ដែលជាទីប្រជុំជនដ៏មមាញឹក ចម្ងាយប្រមាណ 30 នាទី ពីអាកាសយានដ្ឋាន ឡោមព័ទ្ធទៅដោយក្រវាត់ពាណិជ្ជកម្ម និងសាលាបណ្ដុះបណ្ដាលអន្តរជាតិជាច្រើន ហើយងាយស្រួលក្នុងការដំណើរ ទៅកាន់ផ្នែកនានានៅក្នុងរាជធានីភ្នំពេញ និងសម្បូរទៅដោយធនធានហេដ្ឋារចនាសម្ព័ន្ធចម្បងៗផងដែរ ដែលស័ក្ដិសមជាតំបន់បុរីលំដាប់ខ្ពស់ឈានមុខ។ ទំហំផ្ទៃដីនៃឧទ្យានសរុប 3 ម៉ឺនម៉ែត្រការ៉េ ក្លិបឯកជន សរុប 2700 ម៉ែត្រការ៉េ និងហាងពាណិជ្ជកម្មប្រមាណ 1 ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់បុរីស្រាប់ ស្ទើរតែមិនចាំបាច់ចេញពីបុរី ក៏ទទួលបាននូវសេវាកម្មគ្រប់គ្រាន់ សម្រាប់ជីវភាពរបស់នៅប្រចាំថ្ងៃដែរ។
អាសយដ្ឋានមជ្ឈមណ្ឌលផ្នែកលក់៖ ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទំនាក់ទំនង៖ +855(0)1 8888 2777 ៕
(អត្ថបទពាណិជ្ជកម្ម)