ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ បាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម គឺ​បាត់បង់​តួអង្គ​ពហុ​ជំនាញ​ក្នុង​វិស័យ​វប្បធម៌​
18, Nov 2019 , 3:56 pm        
រូបភាព
ព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលនៅក្មេង
ព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលនៅក្មេង
ដោយ: ថ្មីៗ
​ប៉ុន្មាន​ម៉ោង ក្រោយ​ទទួលដំណឹង​ពី​ការ​សុគត​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុ​ប្ផា​ទេវី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយ​លិខិត​រំលែក​ទុក្ខ​ទៅ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃ​ថ្លូ​រ និង​សុភមង្គល​។​


 
​ក្នុង​លិខិត​រំលែក​ទុក្ខ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ពិតទូល​ព្រះមហាក្សត្រី​យ៉ាង​ដូច្នេះ​ថា​៖«...​ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម ន​រោ​ត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់​ដ៏​ធំធេង​បំផុត​នូវ​តួអង្គ​ពហុ​ជំនាញ​ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ជា​ដួងព្រលឹង​រឹងមាំ​ខ្លាំងក្លា ពិសេស​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏​ឧត្តុង្គឧត្តម ដែលមាន​ព្រះរាជ​បុត្រី អង្គ​ព្រះមហាក្សត្រ​ដ៏​ឆ្នើម​ព្រះនាម នរោត្តម បុប្ផា​ទេវី ដ៏​ស្រស់​ល្វត​ល្វៃ ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹង​នាដកម្ម ជា​តួអង្គ​ឯក​របាំ​អប្សរា លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ ថ្កើងថ្កាន ល្បីល្បាញ​រន្ទឺ​ទូទាំង​សកលលោក​»​។ 
 
​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​ឧ​ត្ត​ម​ប្រឹក្សា​របស់​ព្រះមហាក្សត្រ និង​ជា​សមាជិកា​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សុគត ដោយ​ព្រះរោគ​ពាធ ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា នៅ​ម៉ោង​១២:៣០ នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​។ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ជូនដំណឹង​ថា ព្រះ​សព​របស់​សម្តេច​រាជបុត្រី​ព្រះរៀម នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​នៅក្នុង​វត្ត​បទុម​វ​ត្តី​។ 
 
​សម្តេច​រាជបុត្រី​ព្រះរៀម ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ទ្រង់ បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាថវដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​»៕
 

Tag:
 ​ហ៊ុន សែន​
  នរោត្តម បុ​ប្តា​ទេវី
© រក្សាសិទ្ធិដោយ thmeythmey.com