ជាតិ
រថយន្ត
Mercedes Benz ពណ៌​ខ្មៅ មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​កម្ពុជា ព្រោះតែ​...
18, Nov 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes Benz ពណ៌​ខ្មៅ ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​។ មូលហេតុ ត្រូវបាន​លោក ឃុន ចាន់ថា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes Benz នៅ​កម្ពុជា ពន្យល់ថា​ដោយសារ​ពណ៌​ខ្មៅ​នេះ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត Mercedes Benz ពណ៌​ខ្មៅ កាន់តែ​មានអំណាច អស្ចារ្យ និង​មាន​ភាព​លេចធ្លោ​។​

 
​រថយន្ត Mercedes Benz ជា​រថយន្ត​ដែល​រចនា​ឡើង​យ៉ាង​ទំនើប ប្រណីត និង​លេចធ្លោ ជាមួយនឹង​ការភ្ជាប់​មកជា​មួយ​នូវ បច្ចេកទេស​ទំនើប​ចុងក្រោយ​បំផុត​។ Mercedes Benz មាន​ច្រើន​ពណ៌ ប៉ុន្តែ​នៅ​កម្ពុជា ពណ៌​ដែល​ពេញនិយម​ជាងគេ គឺ​ពណ៌​«​ខ្មៅ​» បន្តបន្ទាប់​មក​គឺ​ពណ៌​«​ស​» និង​ពណ៌​«​ទឹកប្រាក់​»​។ 
 
​មូល​ហេតុដែល​រថយន្ត Mercedes Benz ពណ៌​«​ខ្មៅ​» ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅ​កម្ពុជា ដោយ​សាវា​ជា​ពណ៌​ផ្លូវការ សម្រាប់​ការប្រើប្រាស់​ជា​អន្តរជាតិ និង​ជាពិសេស «​ពណ៌​ខ្មៅ​» គឺ​តំណាង​ឲ្យ​អំណាច  និង​ភាព​លេចធ្លោ​។ នេះ​បើតាម លោក ឃុន ចាន់ថា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes Benz នៅ​កម្ពុជា​។ លោក ឃុន ចាន់ថា ពន្យល់​បន្ថែម​៖«​កាលណា​គាត់​ជិះឡាន​ទំនើប​តម្លៃ​ខ្ពស់ គុណភាព បើ​គាត់​ជិះ​អ្វី​ផ្សេង គឺ​មិនសូវ​មានអំណាច​ទេ អីចឹង​គេ​ជិះ​ពណ៌​ខ្មៅ មើលទៅ​មានអំណាច សម្បើម មាន​ភាព​លេចធ្លោ ហ្នឹង​គេ​ជិះ​ពណ៌​ខ្មៅ​»​។​


 
​ទោះយ៉ាងណា​ក្តី អតិថិជន​អតិថិជន​របស់​ក្រុម  Star Auto Cambodia ក៏​អាច​ជ្រើសរើស​ពណ៌​រថយន្ត Mercedes Benz បាន​តាម​តម្រូវការ ដោយ​ផ្អែកលើ​ចំណូលចិត្ត ជំនឿ និង​តម្លៃ​របស់​រថយន្ត​។​
 
​សូម​បញ្ជាក់ដែរថា បច្ចុប្បន្ន​ក្រុមហ៊ុន ក៏​កំពុង​ផ្តល់ជូន​នូវ​កម្មវិធី​លក់​បញ្ចុះតម្លៃ​ដ៏​ពី​សេស​មិន​ធ្លាប់មាន និង​ការ​ថែម​ជូន​ប្រេងសាំង រហូតដល់​ទៅ ៣,០០០​លីត្រ​ភ្លាមៗ នៅពេល​លោកអ្នក​ជាវ​រថយន្ត Mercedes V-Class ស៊េរី​ឆ្នាំ​២០២០​។ ការផ្តល់ជូន​នេះ នឹង​ផុតកំណត់​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ   
 
​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏​អញ្ជើញ​មក​មើល​ការដាក់​តាំង​បង្ហាញ​រូបភាព​នៃ​រថយន្ត Mercedes-Benz  VClass ឆ្នាំ​2020 ដោយផ្ទាល់ នៅក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៦០ ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕



© រក្សាសិទ្ធិដោយ thmeythmey.com