ជាតិ
រថយន្ត
រួសរាន់ឡើង! ជាវរថយន្ត V-Class ឆ្នាំ២០២០ បានទាំងតម្លៃពិសេស និងប្រេងសាំង៣ ០០០ លីត្រថែមទៀត
× ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានកិត្តិយសជម្រាបជូនលោក លោកស្រី អ្នកនាង កញ្ញា ដែលជាអតិថិជនរបស់ខ្លួន ឲ្យបានជ្រាបថា ក្រុមហ៊ុនកំពុងផ្តល់ជូននូវតម្លៃពិសេសបំផុត សម្រាប់រថយន្ត Mercedes-Benz V-Class ឆ្នាំ២០២០។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ថែមជូនប្រេងសាំង រហូតដល់ទៅ ៣ ០០០ លីត្រ ភ្លាមៗ ឥតគិតថ្លៃផងដែរ។ កម្មវិធីនេះ ផ្តល់ជូនត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះប៉ុណ្ណោះ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីលក់រថយន្ត Mercedes-Benz V-Class ឆ្នាំ២០២០ ក្នុងតម្លៃពិសេសបំផុត និងថែមប្រេងសាំងចំនួន ៣ ០០០ លីត្រ ឥតគិតថ្លៃនឹងផុតកំណត់។ ដូច្នេះសូមបងប្អូនអតិថិជនរបស់ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ទាំងអស់ មេត្តារួសរាន់ឡើង កុំឲ្យឱកាសចំណេញមហាចំណេញ បានទាំងប្រេងសាំងចំនួនបីពាន់លីត្រភ្លាមៗនេះ កន្លងផុតឲ្យសោះ។
រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ2020 គឺជាជម្រើសដ៏សាកសមជាទីបំផុតសម្រាប់លោកអ្នក មិនថាសម្រាប់បើកបរជាលក្ខណៈគ្រួសារ ឬសម្រាប់បម្រើឲ្យធុរកិច្ចរបស់លោកអ្នកនោះទេ។ រថយន្តដ៏ប្រណិតមួយនេះ ត្រូវបានផលិតឡើង ជាមួយនឹងម៉ាស៊ីនសាំងកម្លាំងស្ទុះ ២១១សេះ ទំហំស៊ីឡាំង L4, ២.២លីត្រ ដែលបានសម្រិតសម្រាំងដ៏ពិសេសបំផុតសម្រាប់កម្ពុជា មានភាពសន្សំសំចៃខ្លាំង ស៊ីសាំងត្រឹមតែ៦លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ។ បច្ចេកវិទ្យាទំនើបៗជាច្រើន ដែលមានតែមួយគ្មានពីរ ក៏ត្រូវបានបំពាក់នៅក្នុងរថយន្ត Mercedes-Benz ម៉ូឌេល V-Class ឆ្នាំ២០២០នេះដែរ។
ទូរសព្ទ័ឥឡូវនេះភ្លាម ដើម្បីសួរព័ត៌មានបន្ថែម ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨ ឬក៏អញ្ជើញមកមើលការដាក់តាំងបង្ហាញរូបភាព នៃរថយន្តខាងលើនៅក្នុងសូរូមរបស់ Mercedes-Benz ផ្ទាល់ក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com