រថយន្ត Google មួយគ្រឿង​នៅ​បារាំង ដែល​បង្ហាញផ្លូវ​គេ បែរជា​ជួប​គ្រោះ​ចរាចរណ៍
រថយន្ត
អន្តរជាតិ
រថយន្ត Google មួយគ្រឿង​នៅ​បារាំង ដែល​បង្ហាញផ្លូវ​គេ បែរជា​ជួប​គ្រោះ​ចរាចរណ៍
18, Nov 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត Google ដ៏​ល្បីល្បាញ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ នៅ​ក្រុង Chalesmes តំបន់ Jura ប្រទេស​បារាំង​។ យោងតាម​ការផ្សាយ​រប​ស់ Le Progrès រថយន្ត​នេះ បាន​បើកបរ​តាម GPS របស់ខ្លួន ជាមួយ​ល្បឿន​ធម្មតា ហើយ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​។​


 
​របាយការណ៍​បាន​ឲ្យ​ដឹងថា គ្មាន​អ្នករបួស​នោះឡើយ ប៉ុន្តែ​សម្ភារ និង​រថយន្ត​ទាំងសងខាង​សុទ្ធតែ​រង​ការខូចខាត​។ ក្នុង​ហេតុការណ៍​នេះ អ្នកបើកបរ​រថយន្ត Google គ្រាន់តែ​របួស​ជង្គង់​ស្រាល​ប៉ុណ្ណោះ រីឯ​ភាគី​ម្ខាង​ទៀត មិនមាន​បញ្ហា​អ្វី​នោះទេ​។​
 
​ថ្វីត្បិតតែ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា ដែល​កើតឡើង​នៅលើ​ផ្លូវ​ឯកជន​ក៏ដោយ ប៉ុន្តែ​អ្នកលេង​អ៊ី​ន​ធ័​រ​ណិ​ត​ជាច្រើន បាននាំគ្នា​សើចចំអក​ឲ្យ​ក្រុមហ៊ុន Google ដែលមាន​តួនាទី​ជា​អ្នកត្រួសត្រាយ​ផ្លូវ តែ​បែរ​ជាមាន​បញ្ហា​ដោយ​ខ្លួនឯង ពោលគឺ​មិនបាន​ដឹង​ឧបសគ្គ​នៅ​ចំពោះមុខ តាមរយៈ​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន​។​
 
​ជាមួយគ្នានេះ មនុស្ស​មួយចំនួន​បាន​លើកយក​ពី​ករណី Google Map ដែល​កន្លងមក មានការ​បើកបរ​ខុសផ្លូវ ទៅតាម​ការត្រួសត្រាយរ​បស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​។ អ្នកបើកបរ​រថយន្ត​ប្រមាណ​១០០​នាក់​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក បាននាំគ្នា​ជិះ​រថយន្ត​តាម​ការត្រួសត្រាយ​របស់ Google Maps ដើម្បី​បញ្ចៀស​ចរាចរណ៍​ដ៏​កកស្ទះ​មួយ ប៉ុន្តែ​បច្ចេកវិទ្យា​ក៏​មិន​សុ​ក្រឹត្យ​ទាំងអស់​នោះឡើយ អ្នកបើកបរ​ទាំងអស់​នោះ បែរជា​ទៅ​កកស្ទះ​បន្តកន្ទុយ​គ្នា​តាម​វាលស្រែ​ទៅវិញ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com