ONE Championship
កីឡាជាតិ
ជាតិ
៥​ចំណុច ដែល​ព្រឹត្តិការណ៍ ONE: AGE OF DRAGONS នៅ​ចិន​លេចធ្លោ​
18, Nov 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
ONE Championship បានរៀបចំ​ព្រឹត្តិការណ៍​យ៉ាង​រំភើប​មុន​ដាច់​ឆ្នាំ ២០១៩ ដែលមាន​ឈ្មោះថា ONE: AGE OF DRAGONS នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ថ្ងៃទី ១៦ ខែ វិច្ឆិកា កន្លងទៅ​។ ក្នុងនោះ​មាន​លទ្ធផល​ជាច្រើន​នៅ​ក្រុង​ប៉េកាំង ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​នឹកស្មាន​ដល់​។ ខាងក្រោម​នេះ​ជា​ហេតុផល​ចំនួន ៥ ដែល​មិនអាច​បំភ្លេចបាន និង ជាការ​ប្រកួត​ដ៏​អស្ចារ្យ​កាល​សប្ដាហ៍​មុន​នៅ​សង្វៀន Cadillac Arena ប្រទេស​ចិន​។


 
#1 Ennahachi នៅតែ​ជា​កីឡា​ករលេខ​១
 
Elias Ennahachi ឬ មានឈ្មោះ​ក្រៅ​ថា “Tweety” ការពារ​ខ្សែក្រវាត់​របស់ខ្លួន ONE Flyweight Kickboxing World Championship បានសម្រេច​ក្រោយ​ដណ្ដើមបាន​កាល​ខែសីហា ប៉ុន្តែ​សំណួរ​មួយ​សួរថា​តើ​រូបគេ​អាច​ក្លាយជា​កីឡា​ករលេខ​១​ក្នុង​លោក​ឬទេ​។  អ្នកគាំទ្រ​នៅ​ប្រទេស​ចិន​មិនទាន់​អស់ចិត្ត​ចំពោះ​កីឡាករ​ម្ចាស់​ខ្សែក្រវាត់ KLF World Champion, Wang Wenfeng ឬ “Metal Storm” ដែល​ធ្លាប់​ឈ្នះ​ពិន្ទុ Tweety កាល​ឆ្នាំ ២០១៧ បែរ​ចាញ់​ពិន្ទុ​មិន​ឯកច្ឆន្ទ​ទៅវិញ​។ ពួកគេ​ទាំងពីរ​បានធ្វើ​ឲ្យ​ការប្រកួត​កក្រើក​នៅលើ​ស​ង្វៀន ហើយ​សក្ដិ​សមជា​កីឡាករ​ដែល​អាច​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ធំៗ​។ យ៉ាងណាក្ដី Ennahachi បានបង្ហាញ​ឲ្យ​ឃើញថា​រូបគេ​សមជា​កីឡាករ​ល្អ​នៅក្នុង​លោក​។ ទោះជា Wang ព្យាយាម​បម្លាស់​ទី​គាបសង្កត់ កីឡាករ​ចិន​វ័យ ២៣​ឆ្នាំ​បានចេញ​កណ្ដាប់ដៃ​និង​ជើង​ជាច្រើន​រួមគ្នា​ក្នុងនាម​ជា​កីឡាករ​ម្ចាស់ផ្ទះ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ តាមរយៈ​ការប្រកួត ៥ ទឹក​ពេញ Ennahachi បាន​ប្រើ​ក្បាច់​កណ្ដាប់ដៃ​យ៉ាង​អស្ចារ្យ​ជាពិសេស​ការប្រកួត​ប្រកបដោយ​ភាព​វៃឆ្លាត​និង​ការ​ទាត់​ចំ​កលើ​កីឡាករ​ចិន​ជារឿយៗ​ដែល​សក្ដិ​សមជា​ម្ចាស់​ជើងឯក​។ 

 
 
#2 Kryklia បង្ហាញ​ភាពខ្លាំង​ឡើងវិញ​
 
​កីឡាករ​គីឡូ​ធ្ងន់​អ៊ុយ​ក្រែ​ន Roman Kryklia ធ្លាប់​ជួប Tarik Khbabez កាល​ឆ្នាំ ២០១៥ ប៉ុន្តែ​រូបគេ​ចាញ់​ការប្រកួត​នា​គ្រានោះ ស្របពេល​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក ឈ្នះ​ខ្សែក្រវាត់ SUPERKOMBAT World Grand Prix Title​។  ៤​ឆ្នាំ​ក្រោយមក កីឡាករ​ទាំងពីរ​ជួបគ្នា​ជាថ្មី​ដើម្បី ONE Light Heavyweight Kickboxing World Championship ហើយ​ម្ចាស់​ខ្សែក្រវាត់ KLF World Champion បង្ហាញ​ភាពខ្លាំង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ដោយ​បញ្ចប់​គូបដិបក្ខ ត្រឹម​ទឹក​ទី​២​។ Khbabez ព្យាយាម​ប្រើ​កណ្ដាប់ដៃ​ដើម្បី​ប៉ង​ផ្ដួល Kryklia ប៉ុន្តែ​បែរជា​រងគ្រោះ​ទៅវិញ​។ ការ​ទាត់​ចំក្បាល​លើកដំបូង និង​ការ​ម៉ាត់​ជាច្រើន​ដៃ​របស់ Kryklia បានបញ្ចប់​ក្ដីសង្ឃឹម​របស់  Khbabez​។ វា​បានបង្ហាញ​ឲ្យ​ឃើញថា Kryklia បាន​រៀនសូត្រ​អំពី​បទពិសោធន៍​បរាជ័យ​កន្លងមក​ដើម្បី​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៅ​សង្វៀន ONE Championship​។ 

 
 
#3 មិនគួរ​ជឿ​សម្រាប់​ការប្រកួត ONE Super Series
 
​វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ទាល់តែសោះ​សម្រាប់​ពីរ​គូ​នៃ​ការប្រកួត ONE Super Series នៅ ONE: AGE OF DRAGONS​។ អ្នកគាំទ្រ​ជាច្រើន​បានដាក់​ការទុកចិត្ត​លើ Yodsanklai IWE Fairtex ឬ “The Boxing Computer” និង Jorina Baars​។ អ្នក​ទាំងពីរ​គឺជា​វីរបុរស​នៃ​ក្បាច់គុន​មួយ​ថៃ​ក្នុង​លោក និង kickboxing ប៉ុន្តែ​បែរជា​ទទួល​បរាជ័យ​សឹង​មិនគួរ​ឲ្យ​ជឿ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ONE​។ Yodsanklai មិន​ចាញ់​បែបនេះ​រយៈពេល ១០​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវ​សន្លប់​ក្រោម​កណ្ដាប់ដៃ​របស់ Jamal Yusupov យ៉ាង​ស្រឡាំងកាំង​ដល់​អ្នកគាំទ្រ​។ កីឡាករ​រុស្សី​ដែលមាន​មូលដ្ឋាន​នៅ​ប៉េកាំង បាន​ផ្ដួល​វីរបុរស​ថៃ​ត្រឹម​ទឹក​ទី​២​ដោយសារ​កណ្ដាប់ដៃ​ឆ្វេង​ស្ដាំ​។ កីឡាការិនី Christina Breuer តែងតែ​ចេញ​អាវុធ​ប្រយោល​លើ​ដើម្បី​បញ្ចប់ Baars​។ នេះ​ជាការ​ចាញ់​យ៉ាង​ឈឺចាប់​របស់ Baars លើកដំបូង​។ ព្រឹត្តិការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញថា​កីឡាករ​-​កីឡា​ការ​នី​ដែលមាន​កេរ្តិ៍ឈ្មោះ​លំដាប់​ពិភពលោក​បែរ​ទទួលលទ្ធផល​មិន​សមប្រកប​ដូចគ្នា​។ 
 

#4 Phogat មាន​ដុង​ពិសេស​ខាង​ក្បាច់គុន​ចម្រុះ​
 
​កីឡាការិនី​ចំបាប់​ឥណ្ឌា Ritu Phogat ឬ ហៅថា “The Indian Tigress” បាន​ប្រឡូក​សង្វៀន​គុន​ចម្រុះ​លើកដំបូង​ប្រកបដោយ​ទំនុកចិត្ត និង បញ្ចេញ​ក្បាច់​ធ្វើ​ចលនា​ដើម្បី​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ល្អ​។ Phogat រីករាយ​ចំពោះ​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ប៉េកាំង បន្ទាប់ពី​ឈ្នះ កីឡាការិនី​កូរ៉េខាងត្បូង Nam Hee Kim ដើម្បី​ទទួលបាន​កំណត់ត្រា​ល្អ​ក្នុង​អាជីព​។ ដ្បិតតែ​ប្រកួត​លើកដំបូង ប៉ុន្តែ Phogat បង្ហាញ​ជំនាញ​យ៉ាង​ពិសេស​ដើម្បី​គ្រប់គ្រង​លើ​គូប្រកួត និង ប្រើ​ក្បាច់​ប្រកួត​នៅលើ​ក្ដា​រេញ​បាន​យ៉ាង​ល្អ​ពេល​ផ្ដួល​ដៃគូ​មកពី​កូរ៉េ​ឲ្យ​សន្លប់​។ Phogat ត្រូវបាន​គេ​ចាត់ជា​កីឡាការិនី​មាន​សក្ដានុពល​ម្នាក់​ក្នុង​ក្បាច់គុន​ចម្រុះ​។ កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ​មាន​ក្រុមការងារ​យ៉ាង​ល្អ​នៅ​ក្លិប Evolve នា​ប្រទេស​សិង្ហ​បុរី ដែល​តែងតែ​នៅ​ពីក្រោយ​រូបគេ​ហើយ​គេ​អាច​នឹង​រះ​ចិញ្ចែងចិញ្ចាច​ទៅ​ថ្ងៃ​អនាគត​។
 
 
 
#5 Saadulaev មើលទៅ​មិនមាន​នរណា​អាច​បញ្ឈប់​បាន​ក្នុង​ទម្ងន់ Bantamweight
 
Yusup Saadulaev ឬ មានឈ្មោះ​ក្រៅ “Maestro” បាន​ឡើងរ​ប្រកួត​យ៉ាង​ទាញ​នៅពេល​រូបគេ ឈ្នះ​កីឡាករ​ជប៉ុន Daichi Takenaka ដើម្បី​រុញច្រាន​ឲ្យ​រូបគេ​កាន់តែ​ខិតជិត​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight World Title​។ កីឡាករ​រុស្សី​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​កីឡាករ​ជប៉ុន ហើយ​នេះ​បញ្ជាក់ថា​រូបគេ​កាន់តែខ្លាំង​ឡើងៗ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ Yusup គ្រប់គ្រង​ការប្រកួត​បានល្អ​ទោះ​មាន​បញ្ហា​ឈឺដៃ​ក្នុង​ការប្រកួត​ទឹក​ដំបូង​ក្ដី​។ ដោយមាន​ការតាំង​ចិត្ត និង មាន​ក្បាច់​ចាប់​ល្អ​ផង​នោះ Yusup អាច​ជម្នះ​ឧបសគ្គ​បាន​។ កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​គឺជា​ការ​គំរាម​ខ្ពស់​ដល់​កីឡាករ​ក្នុង​ប្រភេទ​គីឡូ​ដូ​ច្នា​។ បន្ទាប់ពី​ជ័យជម្នះ កីឡាករ​មកពី​រុស្សី អាច​នឹង​ជួប​គូប្រជែង​មាន​សក្ដានុពល Bibiano Fernandes ឬ “The Flash” នៅពេល​រូបគេ​សះស្បើយ​ពីរ​បួស ១០០%៕
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពី​សិង្ហ​បុរី​ចាប់ពី​ម៉ោង ៦:៣០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕ 







© រក្សាសិទ្ធិដោយ thmeythmey.com