ជប៉ុន​ផ្តល់​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ​ដល់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​សម្រាប់​ប​ង្កើ​ត​កម្មវិធី​អប់រំ​បរិស្ថាន​
ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ​ដល់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​សម្រាប់​ប​ង្កើ​ត​កម្មវិធី​អប់រំ​បរិស្ថាន​
19, Nov 2019 , 7:19 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ដល់​លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ Nature Center Risen ​កាលពីថ្ងៃទី១៨ ខែ​វិច្ឆិកា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ដល់​លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ Nature Center Risen ​កាលពីថ្ងៃទី១៨ ខែ​វិច្ឆិកា
​ភ្នំពេញ​៖ ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ ត្រូវបាន​រាជរដ្ឋាភិបាល​ជប៉ុន ផ្តល់​ឲ្យ​អង្គការ Nature Center Risen សម្រាប់​យកទៅ​អភិវឌ្ឍ​វិទ្យា​សា្ថ​ន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​ប្រចាំ​ខេត្តបាត់ដំបង បង្កើតជា​កម្មវិធី​អប់រំ​បរិស្ថាន​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និងលោកស្រី អ៊ី​វ៉ា​ម៉ា មី​យ៉ូ​កុ  តំណាង​អង្គការ​ Nature Center Risen បាន​ចុះហត្ថលេខារួម​គ្នា ​លើ​កិច្ចព្រមព្រៀងស្តីពី​ជំនួយឥតសំណង​នេះ ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​។


 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ថវិកា​ដែល​ជប៉ុន​ផ្តល់​ទៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​នោះ គឺ​សម្រាប់​ឲ្យ​សាលា​គរុកោសល្យ​ទាំងពីរ អនុវត្ត​ការអប់រំ​បរិស្ថាន​ធម្មជាតិ​។ លោកឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា សង្ឃឹមថា​ជំនួយឥតសំណង​នេះ ​នឹង​អាចជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជនកម្ពុជា ក្នុងការ​​អភិរក្ស​បរិស្ថាន និង​អភិរក្ស​ធម្មជាតិ​។ 
 
​លោកស្រី អ៊ី​វ៉ា​ម៉ា មី​យ៉ូ​កុ នាយិកា​អង្គការ Nature Center Risen បាន​និយាយថា អង្គការ​របស់លោក​ស្រី នឹង​យក​ថវិកា​នោះ សម្រាប់​បង្កើតជា​កម្មវិធី​សិក្សា បោះពុម្ព​ជា​សៀវភៅ​អប់រំ​បរិស្ថាន​សម្រាប់​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា និង​បំពាក់​សម្ភារ​សិក្សា​ប្រើប្រាស់​ក្នុងការ​បង្រៀន​។  ជាពិសេស​សម្រាប់​ផ្តល់​ជា​ជំនួយ​ក្នុងការ​បណ្តុះបណ្តាល​គ្រូឧទ្ទេស​ទទួលបន្ទុក​អប់រំ​បរិស្ថាន​។​
 
​សូមបញ្ជាក់ថា មកដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​មក​កម្ពុ​ជាជាង​៣៧​លាន​ដុល្លារ​ហើយ សម្រាប់​អនុវត្ត​គម្រោង​ចំនួន ១២១ ​ដែល​ផ្តោត​សំខាន់​លើ​ការអប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​សំអាត​មីន​នៅ​កម្ពុជា​៕ 


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ចុះ​ហត្ថលេខា​ផ្តល់​ថវិកា​ដល់​លោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ Nature Center Risen ​កាលពីថ្ងៃទី១៨ ខែ​វិច្ឆិកា


Tag:
 ទឹកប្រាក់​
 ​ជំនួយ​
  បរិស្ថាន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com