ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! វិធី​ងាយៗ​កម្ចាត់​ចៃ​គ្រែ​ឆាប់រហ័ស​
19, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនដឹង​គួរ​ធ្វើយ៉ាងណា​ទើប​អាច​កម្ចាត់​ចៃ​គ្រែ​បាន​មែន​ទេ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំផុត ប៉ុន្តែ​អាច​កម្ចាត់​ចៃ​គ្រែ​បាន​យ៉ាង​ឆាប់រហ័ស ៖
 
១. ម៉ាស៊ីន​ស​ម្ងួ​ត​សក់​

​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ​បំផុត​ដើម្បី​កម្ចាត់​ចៃ​គ្រែ គឺ​ការប្រើប្រាស់​កម្ដៅ​។ អ្នក​អាច​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ​សក់ ឬ​ម៉ាស៊ីន​ស​ម្ងួ​ត​សក់​បាញ់​ស​ម្ងួ​ត​ត្រង់​កន្លែង​ដែល​ចៃ​គ្រែ​នៅ​ដើម្បី​កម្ចាត់​វា​។​
 
២. ម្សៅ Baking soda

​មិន​ត្រឹមតែ​ជួយ​សម្លាប់​ចៃ​គ្រែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្សៅ Baking soda ក៏​ជួយ​សម្អាត​ធូលី ស្នាម​ប្រឡាក់ និង​កម្ចាត់​ក្លិន​មិនល្អ​ពី​ពូក​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​ម្សៅ Baking soda ពេញ​លើ​ពូក​និង​ទុក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ ម៉ោង សឹម​បោសសម្អាត​ចេញ ហើយ​សំដិល​ចោល​បន្តិច​សិន​ជាការ​ស្រេច​។​
 
៣. ស្លឹក​ជី​អង្កាម​

​កិនកំទេច​ស្លឹក​ជី​អង្កាម​ចំនួន​សមល្មម រួច​ដាក់​វា​លើ​ពូក​ជាការ​ស្រេច​។​
 
៤. ប្រេង​ឡា​វ៉េ​ន​ដឺ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បាញ់​ប្រេង​ឡា​វ៉េ​ន​ដឺ​ត្រង់​កន្លែង​ដែលមាន​ចៃ​គ្រែ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com