ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់កម្លាំង? អាហារទាំងនេះជួយអ្នកបានយ៉ាងល្អជាងភេសជ្ជៈប៉ូវកម្លាំង
× ជាញឹកញយនៅពេលអស់កម្លាំងភាគច្រើននៃពួកយើងចូលចិត្តទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗដែលមិនល្អចំពោះសុខភាពសោះឡើយ។ តើធ្លាប់ដឹងទេតាមពិតទៅមានអាហារមួយចំនួនអាចផ្ដល់ថាមពលដល់រាងកាយឆាប់រហ័សដោយមិនជះឥទ្ធិពលអាក្រក់អ្វី?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារ ក៏ដូចជាភេសជ្ជៈធម្មជាតិដែលជួយបង្កើនថាមពលរាងកាយ ៖
១. ទឹកក្រូចឆ្មារ
ជាប្រភពដ៏ប្រសើរនៃអេឡិចត្រូលីត្រដែលចាំបាច់សម្រាប់កោសិកាក្នងការផលិតថាមពល។
២. ផ្លែបឺរ
មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អៗ ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ដែលជាប្រភពនៃថាមពលនិងជួយបង្កើនអារម្មណ៍ប្រសើរឆាប់រហ័ស។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយបំលែងស្ករទៅជាថាមពល។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីននិងជាតិសរសៃដែលជួយឱ្យឆ្អែតនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរផងដែរ។
៤. សូកូឡាខ្មៅ
ជាប្រភពនៃសារធាតុ theobromine ដែលមានប្រសិទ្ធភាពជំរុញថាមពលនិងលើកកម្ពស់អារម្មណ៍ល្អប្រសើរដោយគ្មានជះឥទ្ធិពលប៉ះពាល់ដល់សុខភាពរាងកាយ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ។
៥. ផ្លែឈើស្រស់ៗ
ផ្លែឈើមានផ្ទុកជាតិស្ករធម្មជាតិដែលជួយបង្កើនថាមពលរាងកាយឆាប់រហ័ស ហើយក៏រក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com