អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗនេះ ជាមួយរូបរាងថ្មី និងសមត្ថភាពកាន់តែអស្ចារ្យបំផុត!
× យោងតាមរូបរាងថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការ របស់ក្រុមហ៊ុននេះ ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ ជាមួយរូបរាងថ្មី និងមានសមត្ថភាពអស្ចារ្យបំផុត។
ជាមួយនឹងរូបរាងខាងលើនេះ យើងឃើញថា ស្មាតហ្វូន vivo S1Pro នេះ គឺមានកាមេរ៉ាដំណក់ទឹក ដូចទៅនឹង S1 អ៊ីចឹងដែរ ខុសត្រង់ស្មាតហ្វូននេះ គឺមានកាមេរ៉ារហូតទៅ៥គ្រាប់ឯណោះ! អស្ចារ្យណាស់។ «ពិភពលោកដ៏អស្ចារ្យ នឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ» នេះគឺជាឃ្លាមួយ ដែលក្រុមហ៊ុន vivo បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ។ ដូច្នេះជឿជាក់ថា ក្រុមហ៊ុន vivo គឺប្រាកដជាមិនធ្វើឲអតិថិជនដែលជាហ្វេនរបស់ខ្លួន ខកបំណងឡើយ ពីព្រោះថាកន្លងមកក្រុមហ៊ុន vivo តែងតែនាំមកនូវអ្វីថ្មីប្លែក និងមានគុណភាពខ្ពស់ជានិច្ច។ តួយ៉ាងដូចជាស្មាតហ្វូន vivo S1 ដែរបានបង្ហាញខ្លួនកន្លងមកអីចឹងដែរ។
សូមជ្រាបថា S1Pro ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែវាមិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់ របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ។ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com