ទូត​បរទេស​៖ សម្តេច នរោត្តម បុប្ផា​ទេវី នាំ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​
ជាតិ
ទូត​បរទេស​៖ សម្តេច នរោត្តម បុប្ផា​ទេវី នាំ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​
19, Nov 2019 , 12:00 pm        
រូបភាព
សម្តេចរាជបុត្រី ព្រះរៀម​នរោត្តម បុប្ផាទេវី បង្រៀន​របាំដល់យុវនារីជំនាន់ក្រោយ។ រូបថត AFP
សម្តេចរាជបុត្រី ព្រះរៀម​នរោត្តម បុប្ផាទេវី បង្រៀន​របាំដល់យុវនារីជំនាន់ក្រោយ។ រូបថត AFP
ដោយ: ថ្មីៗ
​បណ្តា​ទូត​បរទេស​មួយចំនួន​នៅ​កម្ពុជា បាន​ចូលរួម​រំលែក​ទុក្ខ​ពលរដ្ឋ​កម្ពុជា​ដែល​បាន​បាត់បង់​វីរនារី​នៃ​របាំ​ព្រះរាជ​ទ្រព្យ គឺ​សម្តេច ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ សម្តេចព្រះ​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ សមាជិកា​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវបាន​ចាត់ទុកជា​ព្រះ​និមិត្តរូប​នៃ​សិល្បៈ​វប្បធម៌​ជាតិ​។​

 
​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Twitter តំណាង​ទូត​បរទេស​មួយចំនួន​នៅ​កម្ពុជា បានបង្ហាញ​ពី​អារម្មណ៍​សោកស្តាយ​របស់ខ្លួន​ចំពោះ​ការបាត់បង់ «​ទេព​នាដ​វ​ដ្តី​ឯក​» សម្តេច ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​។​
 
​លោកស្រី​ឯកអគ្គរាជទូត​អូស្ត្រាលី Angela Corcoran៖ «​ការរួមចំណែក​របស់​សម្តេច​រាជបុត្រី ព្រះរៀម ក្នុង​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ នឹងត្រូវ​បាន​ចងចាំ​ជា​រៀង​ដរាប​»​។​
 
 
​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក W. Patrick Murphy៖ «​កិច្ចការ​របស់​ព្រះអង្គ​ក្នុងការ​ស្រោចស្រង់​របាំ​ព្រះរាជ​ទ្រព្យ​ឲ្យ​ឡើងវិញ បាន​ជួយ​នាំ​ឲ្យ​សិល្បៈ​ប្រពៃណី​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា មាន​វត្តមាន​នៅលើ​ពិភពលោក​»​។​
 
 
​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​៖ «​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​ដួងព្រលឹង​នៃ​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា​។ ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​បារាំង សម្ដេចព្រះរៀម នរោត្តម បុប្ផា​ទេវី ទទួលបាន​គ្រឿង​ឥស្សរិយយស​សិល្ប​: និង​អក្សរសាស្ត្រ ថ្នាក់​ធិ​ប​ឌិ​ន្ទ ពី​ប្រទេស​បារាំង​»​។​
 
 
​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៖ «​ព្រះអង្គ​បាន​ដឹកនាំ Sacred Dancers of Angkor យាង​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​ពី​របាំ​ប្រពៃណី​ដ៏​ល្អឥតខ្ចោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​អ្នកចូលរួម​ទស្សនា​ទាំងអស់​កាលពី​ឆ្នាំ​២០១៦​។ ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់​ក្នុង​កម្មវិធី​វប្បធម៌​ផ្សេងៗ​របស់​ស្ថានទូត​ជប៉ុន​រៀបចំ ពិតជា​ផ្តល់នូវ​កម្លាំងចិត្ត​យ៉ាង​មោះមុត​សម្រាប់​ក្រុមការងារ​យើងខ្ញុំ​»៕
 

Tag:
 ​សម្តេចព្រះរាម​
  នរោត្តម បុប្ផា​ទេវី​
© រក្សាសិទ្ធិដោយ thmeythmey.com