សម្តេច ហ៊ុន សែន បាន​ពាន «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​» ពី​អង្គការ​អន្តរជាតិ​
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន បាន​ពាន «​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ​» ពី​អង្គការ​អន្តរជាតិ​
19, Nov 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ (UPF Good Leadership and Governance Award)  ពី​អ្នកស្រី ហាក់ ចា ហាន់ មូ​ន  (Hak Ja Han Moon) សហ​ស្ថាបនិក​នៃ សហព័ន្ធ​សន្តិភាព​សកល (UPF)​។ សម្តេចនាយក​រដ្ឋមន្ត្រី​ទ​ទួ​បាន​ពាន​នេះ ក្រោយពី​បញ្ចប់​សុន្ទរកថា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។


 
​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ និង អភិបាលកិច្ច​ល្អ ត្រូវបាន​បង្កើតឡើង ដើម្បី​តំណាង​លោក Rew. និង​អ្នកស្រី Sun Myung Moon ស្ថាបនិក​របស់​សហព័ន្ធ​សន្តិភាព​សកល ដែល​ពួកគាត់ បាន​ធ្វើជា​គំរូ​ជាក់ស្តែង ដោយបាន​បង្ហាញ​ពី​ឧ​ត្ត​ម​គតិ និង​សីលធម៌ ក្នុង​ភាពជា​អ្នកដឹកនាំ​។​
 
​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ការឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នាពេល​បច្ចុប្បន្ន​៖ សន្តិភាព ការបង្រួបបង្រួម​ជាតិ ការពឹង​ពាក់​គ្នា​ទៅវិញទៅមក វិបុលភាព​ទៅវិញទៅមក និង​គុណ​តម្លៃ​សកល​» ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ន​នានា រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ សរុប​ជាង​៨០០​នាក់​។ កិច្ចប្រជុំ​នេះ នឹងត្រូវ​បិទបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩៕ 

Tag:
 ហ៊ុន សែន​
  UPF Award
© រក្សាសិទ្ធិដោយ thmeythmey.com