ពីនេះ ពីនោះ
ពាក្យ «​ប្រឌិត​» សរសេរ​ជា «​ប្រឌិដ្ឋ​» ឬ «​ប្រតិដ្ឋ​» ក៏បាន​
20, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ​ពាក្យ​«​ប្រឌិត​»​អាច​សរសេរ​ច្រើនបែប និង​ច្រើន​ទម្រង់ ដោយ​សរសេរ​ជា​«​ប្រឌិដ្ឋ​»​ឬ​«​ប្រតិដ្ឋ​»​ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​។


 
​វចនានុក្រម​ខ្មែរ បញ្ជាក់ថា​«​ប្រឌិត​,​ប្រឌិដ្ឋ ឬ ប្រតិដ្ឋ​» មានន័យថា ឋិត​នៅ​នឹង​,​តាំងនៅ​ស៊ប់​,​តាំងនៅ​ជាប់លាប់​។ ពាក្យ​ទាំងនេះ​សំដៅលើ​ការបង្កើត​អ្វីមួយ​ទៅតាម​យោបល់​របស់ខ្លួន ដោយ​ប្រដូច​ទៅនឹង​នេះ ទៅនឹង​នោះ​។ គេ​ច្រើន​និយាយ​ពាក្យ​ទាំងនេះ នៅក្នុង​ន័យ​ថា ពាក្យ​ប្រឌិដ្ឋ គឺជា​ពាក្យ​ដែល​គេ​ចេះតែ​និយាយ​ទៅៗ​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com