ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរៀម បុប្ផា​ទេវី​
ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរៀម បុប្ផា​ទេវី​
20, Nov 2019 , 9:45 am        
រូបភាព
​ភ្នំពេញ​៖ ព្រះ​កុរ​ណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​ព្រះវររាជ​មាតា​ជាតិ សម្ដេចព្រះ​នរោត្តម មុនីនាថ សីហនុ បាន​យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​» ដែល​តម្កល់​នៅ​វត្ត​បទុម​វ​តី​រាជ​វ​រា​រាម​ខាងជើង នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា​នេះ​។​

 

​ព្រះ​សព​ព្រះរៀម បុប្ផា​ទេវី នឹងត្រូវ​បូជា នៅ​វាល​ព្រះមេរុ មុខ​វត្ត​បទុម​វ​តី នា​ថ្ងៃ​ច័ន្ទ ទី​២៥ ខែវិច្ឆិកា​។ នេះ​បើតាម​តារាង​កម្មវិធី​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​បុណ្យជាតិ​–​អន្តរជាតិ​។​

Tag:
 បុប្ផា​ទេវី​
  ព្រះមហាក្សត្រ​
  របាំ​ព្រះរាជ​ទ្រព្យ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com