កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លូវការ! Mourinho ក្លាយជាគ្រូបង្វឹក Spurs
20, Nov 2019 , 2:13 pm        
រូបភាព
លោក Jose Mourinho បានក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុម Tottenham Hotspur ជាផ្លូវការ ពោលគឺក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ក្លិបបញ្ចប់តំណែងលោក Mauricio Pochettino។ នេះបើតាមការប្រកាសរបស់វេបសាយផ្លូវការ Tottenham Hotspur។ 

អតីតអ្នកចាត់ការ Manchester United, Chelea, Real Madrid, FC Porto និង Inter Milan រូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៣រដូវកាល ពោលគឺរហូតដល់រដូវកាល ២០២២-២៣។

ក្រុមមាន់ខ្នាយមាស Spurs គឺជាក្លិបក្នុងក្របខណ្ឌ Premier League ទី៣ហើយដែលលោក Mourinho ដឹកនាំបន្ទាប់ពី Chelsea និង Man Utd។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៥៦ឆ្នាំ រូបនេះ ទំនេរពីការងារជិតមួយឆ្នាំមកហើយ ចាប់តាំងពីបិសាចក្រហមបញ្ចប់តំណែងលោកកាលពីខែធ្នូ ឆ្នាំ២០១៨។

Mourinho នឹងត្រូវឡើងទៅស្តាក្រុមឡើងវិញ ក្រោយធ្វើមិនបានល្អសោះនៅរដូវកាលនេះ។ ​​រដូវ​កាល ២០១៩-២០​ Spurs ហាក់​ធ្លា​ក់ជើង​គួរកត់សម្គាល់ ដោយ​រក​បានតែ​១៤​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​១៤​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ​ក្នុងនោះ​ចាញ់​៤ ស្មើ​៥ និង​ឈ្នះ​តែ​៣​ប្រកួត​ប៉ុណ្ណោះ​៕
 

Tag:
 Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com