ជាតិ
កម្ពុជា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រយៈពេល​៥​ឆ្នាំ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​
20, Nov 2019 , 7:59 pm        
រូបភាព
ស្លាកសញ្ញាអង្គការ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ
ស្លាកសញ្ញាអង្គការ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ
ដោយ: VOA
​វ៉ាស៊ីនតោន ៖​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រយៈពេល​៥​ឆ្នាំ​រវាង​កម្ពុជា​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក គ្រោង​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ​។​

 
​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ថា កិច្ចព្រមព្រៀង​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​កម្ពុ​ជា​។ កិច្ចព្រមព្រៀង នឹង​ផ្ដោត​សំខាន់​ទៅលើ​សកម្មភាព​រួម​គ្នា​រវាង​ស្ថាប័ន​ទាំងពីរ ដើម្បី​គ្រប់គ្រង​វិបត្តិ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ក្នុងប្រទេស​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com