ជាតិ
សេដ្ឋកិច្ច
ចំណូលពន្ធដារ១០ខែឆ្នាំនេះរកបាន ២,៤ពាន់លានដុល្លារ
× ភ្នំពេញ៖ មួយខែតុលាឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជិត ២២២លានដុល្លារ។ បើសរុបចំណូលពីពន្ធដារពីខែមករា ដល់ខែតុលាឆ្នាំ២០១៩ គឺមានចំនួន ២៤០៤ លានដុល្លារ កើន ២៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។
បើតាមប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ខែវិច្ឆិកា ចំណូលពីពន្ធដារ ២៤០៤លានដុល្លារនេះ គឺស្មើនឹង ១០៥ភាគរយនៃផែនការប្រចាំឆ្នាំ។ កាលពីឆ្នាំ២០១៨ កន្លងទៅ ចំណូលពន្ធដារមានទំហំ ២១៩៧លានដុល្លារ ដែលកើនឡើង១៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com