លោក សុខ ទូច​៖ អគារ​ឥន្ទ្រ​ទេវី ជា​កន្លែង​សម្រាប់​បញ្ញវន្ត​ទាំង​វិទ្យាសាស្ត្រ​ពិត និង​សង្គម​
ជាតិ
សេដ្ឋកិច្ច
លោក សុខ ទូច​៖ អគារ​ឥន្ទ្រ​ទេវី ជា​កន្លែង​សម្រាប់​បញ្ញវន្ត​ទាំង​វិទ្យាសាស្ត្រ​ពិត និង​សង្គម​
21, Nov 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖  អគារ​ឥន្ទ្រ​ទេវី ដែលមាន​តម្លៃ​សាងសង់​សរុប​១,៥៤៦,៩៤៤​ដុ​លា្ល​រ បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១​វិច្ឆិកា ឆ្នាំ​២០១៩​។ អគារ​នេះ ជា​គឺ​ស​ម្ធ​ទិ​ផល​ថ្មី​របស់​រាជបណ្ឌិត្យសភា​កម្ពុជា ដែលជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ធនធាន​បញ្ញា សម្រាប់​បម្រើការ​ងារ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ​។ នេះ​ជាការ​លើកឡើង​របស់ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​អគារ​នេះ ។

 
​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​បន្ត​និយាយថា អគារ​ឥន្ទ្រ​ទេវី​នេះ សាងសង់ឡើង​ក្នុង​គោលបំណង សម្រាប់​ធ្វើជា​កន្លែង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​(​អនុបណ្ឌិត​)​លើ​គ្រប់​មុខជំនាញ​, ជា​មជ្ឈមណ្ឌល​បកប្រែ​ភាសា​បរទេស និង​ជា​កន្លែង​ស្រាវជ្រាវ​ប្រមូលផ្តុំ​បញ្ញវន្ត តាមរយៈ​ការរៀបចំ​សិក្ខាសាលា សន្និសីទ និង កម្មវិធី​តុមូល​ផ្សេងៗ​។ លើសពីនេះទៅទៀត គឺ​កន្លែង​សម្រាប់​បញ្ញវន្ត​វិភាគ​អំពី​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា​ទំនើបៗ​របស់​ពិភពលោក​ថ្មីៗ​នេះ​ផងដែរ​។ 


 
​លោក សុខ ទូច បាន​អះអាង ថា អគារ​នេះ​នឹង​ជាទី​កន្លែង​បម្រើ​ដល់​បញ្ញវន្ត​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ដើម្បីឱ្យ​បញ្ញវន្ត​ទាំងឡាយ​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​សម្រាប់​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ សង្គមជាតិ​។​
 
​អគារ​នេះ​មាន​កម្ពស់​បី​ជាន់ ដែលមាន​បណ្ដោយ​ប្រវែង​៤០​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ដែល​ចាប់ផ្តើម​សាងសង់ឡើង​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៨​។ បើតាម​លោក សុខ ទូច អគារ​នេះ មាន​បន្ទាប់​ចំនួន​២៤ ក្នុងនោះ​មាន​បន្ទប់​ការិយាល័យ​១ បន្ទប់​ប្រជុំ​ខ្នាតតូច​១ បន្ទប់​ការពារ​និក្ខេបបទ​១ បន្ទប់​សិក្សា​ចំនួន​១៨ បន្ទប់ Lab ចំនួន​២ និង​សាលសន្និសីទ​១ ដោយ​បន្ទប់​នីមួយៗ​មាន​បំពាក់​សម្ភារ​សម្រាប់​សិក្សា​រៀនសូត្រ ដូចជា តុ​សិស្ស តុ​គ្រូ LCD កង្ហារ ម៉ាស៊ីនត្រជាក់ និង អំពូល​ម៉ែត្រ​ជាដើម​។ នេះ​បើតាម លោក សុខ ទូច​៕ 



Tag:
 អប់រំ​
  អគារ​ឥន្ទ្រ​ទេវី​
  រាជបណ្ឌិត្យសភាកម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com