កីឡាជាតិ
ជាតិ
ប៊ុនហៀង និងសុខផេង ស្ថិតក្នុងចំណោមកីឡាករកម្ពុជា២០រូប សម្រាប់ឈុតស៊ីហ្គេមនៅហ្វីលីពីន
× ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង និងកែវ សុខផេង នឹងរួមដំណើរជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាស៊ីហ្គេម (Sea Game) ឆ្នាំ២០១៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ អ្នកចាត់ការទូទៅលោក Keisuke Honda បានសម្រេចយក ប៊ុនហៀង សមាជិកក្រុមការពារជាតិ និងសុខផេងរបស់វិសាខា ជាកីឡាករលើសអាយុ២២ឆ្នាំ (U-22) សម្រាប់កូតាព្រឹត្តិការណ៍តំបន់អាស៊ាននេះ។
កីឡាករទាំង២០រូប របស់គោព្រៃកម្ពុជា រួមមាន រ៉ឹង ប៊ុនហៀង កែវ សុខផេង ស៊ិន សុផាណាត់ អ៊ិន សូដាវីដ អ៊ុក សុវណ្ណ សឿត បារាំង ម៉ៅ ពិសិដ្ឋ ជា វេសលី ហ៊ុល គឹមហ៊ុយ សេត រ៉ស៊ីប ទេស សម្បត្តិ សៀង ចន្ធា កាន់ ពិសាល យ៉ើ សាហ្វី កែន ច័ន្ទសុភ័ក្ត្រ យ៉ើ មូស្លីម កែវ សុខសិលា ស៊ិន កក្កដា ឆេង ម៉េង និង អ៊ន ចាន់ប៉ូលីន។
កម្ពុជាស្ថិតក្នុងពូល A រួមជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com