ពីនេះ ពីនោះ
ត្រូវ​សរសេរថា «​ខ្លោងទ្វារ​» មិនមែន «​ក្លោងទ្វារ​»​ឡើយ​
23, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​គិតដល់ បង្គោល​មួយគូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ ឬ​ដោយ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ចូល​បាន​នោះ​សំដៅលើ​«​ខ្លោងទ្វារ​» ដែលមាន​រចនា​ក្បូរក្បាច់​ផ្សេងៗ​។ ខ្លោងទ្វារវត្ត ខ្លោងទ្វារផ្ទះ​។

 
​ក្នុងន័យនេះ គេ​មិនអាច​សរសេរ​ជា​«​ក្លោងទ្វារ​»​បានឡើយ ព្រោះ​ពាក្យ​នេះ​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com