ជាតិ
សង្គមជាតិ
ក្រសួង​មុខងារសាធារណៈ កំណត់​មិន​ឲ្យ​មន្ត្រីរាជការ​ចូលនិវត្តន៍ មុន​អាយុ​៦០​ឆ្នាំ​ឡើយ​
22, Nov 2019 , 8:39 pm        
រូបភាព
រូបភាពពីក្រសួងមុខងារសាធារណៈ
រូបភាពពីក្រសួងមុខងារសាធារណៈ
ដោយ:
​ភ្នំពេញ​៖ ក្រសួង​មុខងារសាធារណៈ បានប្រកាស​ឲ្យ​មន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត គ្រប់​ជាន់ថ្នាក់​ទាំងអស់ ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​របស់ខ្លួន ត្រូវ​បម្រើ​ការងារ​ដល់​អាយុ​៦០​ឆ្នាំ ទើប​អាច​ចូលនិវត្តន៍​បាន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​។​

 
​ក្រសួង​មុខងារសាធារណៈ ដែល​បាន​អនុលោម​តាម​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម បាន​សង្កត់ធ្ងន់ថា គ្រប់​មន្ត្រីរាជការ​ស៊ីវិល ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៅក្នុង​ប្រភេទ​ក្របខណ្ឌ​ណាក៏ដោយ ត្រូវ​ចាំបាច់​បម្រើការ​ងារ​ដល់​អាយុ​៦០​ឆ្នាំ​ដែរ​។ 
 
​ក្រសួង​មុខងារសាធារណៈ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អនុលោម​តាម​មាត្រា​១០៧​នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ចែងថា ច្បាប់​នេះ​ត្រូវបាន​ប្រកាស​ជាការ​ប្រញាប់ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​តទៅ ក្រសួង​នឹង​រក្សាទុក​មន្ត្រីរាជការ​ស៊ីវិល​ដែលមាន​ក្របខណ្ឌ​«​ខ​» និង​«​គ​»​ឲ្យ​បម្រើ​ការងារ​បន្តទៀតរ​ហូត​ដល់​អាយុ​៦០​ឆ្នាំ​»​។ 
 
​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​ក្របខណ្ឌ «​ខ​» និង​«​គ​» ដែល​រៀបចំ​ឲ្យ​ចូលនិវត្តន៍​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​មកនេះ​ដែល​មិនទាន់​គ្រប់​អាយុ​ដល់​៦០​ឆ្នាំ ដែល​ក្រសួង​បានផ្តល់​ថវិកា​ចំនួន​៨​ខែ​ដែលជា​ប្រាក់បៀវត្ស​មូលដ្ឋាន​កន្លងមកនេះ សូម​ឲ្យ​សាមីខ្លួន​បង្វែរ​ថវិកា​ចូល​រដ្ឋ​វិញ និង​បន្ត​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​របស់ខ្លួន​វិញ​រហូតដល់​អាយុ​៦០​ឆ្នាំ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​មុខងារ​សាធ​រណៈ​៕

Tag:
 ក្រសួង​មុខងារសាធារណៈ​
 ​មន្ត្រី​
 ​អាយុ​
© រក្សាសិទ្ធិដោយ thmeythmey.com