កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ! កែ ឡេង កីឡាការិនីទី១ដែលឈ្នះមេដាយមាសពិភពលោក៤លើកជាប់គ្នា កែ ឡេង កីឡាការិនីទី១ដែលឈ្នះមេដាយមាសពិភពលោក៤លើកជាប់គ្នា
× ការឈ្នះមេដាយមាសមួយបន្ថែមនាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា នេះ បាននាំឲ្យវីរកីឡាការិនី កែ ឡេង ក្លាយជាកីឡាការិនីទីមួយលើពិភពលោកដែលឈ្នះមេដាយមាសពិភពលោក៤សម័យកាលជាប់គ្នា។ ការសម្រេចបាននេះ នាំឲ្យវីរកីឡាការិនីកម្ពុជា ឈរពីលើកីឡាការិនីបារាំង Papon Angelique ដែលឈ្នះបីលើកជាប់គ្នា។
នាការប្រកួតវិញ្ញាសាវាយយកពិន្ទុ (Shooting) ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ កីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីឡាវ Bivilak Thepphakan ក្នុងលទ្ធផល ៣៦-២២ ដើម្បីទទួលបានមេដាយមាសពិភពលោកលើកទី៤។ ការប្រកួតប្រកួតបីលើកចុងក្រោយ កីឡាការិនី កែ ឡេង ក្លាយជាម្ចាស់មេដាយមាសទាំងអស់។
នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៣ និង២០១៥ កែ ឡេង បានយកឈ្នះកីឡាការិនីទុយនីស៊ី Beji Mouna ទាំងពីរលើក ដោយឆ្នាំ២០១៣ ប្រព្រឹត្តនៅក្រុង Montauban ប្រទេសបារាំង និងឆ្នាំ២០១៥ នៅក្រុងបាងកក ប្រទេសថៃ។ កាលពីឆ្នាំ២០១៧ វីរកីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីថៃ Phantipha Wongchuvej នៅក្រុង Kaihua ប្រទេសចិន។
បើគិតចាប់តាំងពីឆ្នាំ២០០២ មក កីឡាការិនីបារាំង Papon Angelique មានកំណត់ត្រាឈ្នះមេដាយមាស៣លើកជាប់គ្នានៅឆ្នាំ២០០៦, ឆ្នាំ២០០៧ និងឆ្នាំ២០០៩។ កីឡាការិនីផ្សេងទៀតដែលធ្លាប់ឈ្នះមេដាយមាសរួមមាន កីឡាការិនីអេស្ប៉ាញ Mattaranz Yolanda (ឆ្នាំ២០០២), កីឡាការិនីថៃ Thamakord Thongsri និងកីឡាការិនីម៉ាដាហ្គាស្កា Randriambahiny Hanta Francine៕
រូបថតដោយ លោក ទេព ពិទូរ្យ៖
© រក្សាសិទ្ធិដោយ thmeythmey.com