ជាតិ
វីដេអូ
ឱ​!«​ភូមិ​បាក់​ព្រា​» នា​រដូវវស្សា​...
22, Nov 2019 , 5:03 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ «​បាក់​ព្រា​» ឈ្មោះ​ភូមិ​ដែល​ស្ថិតនៅ​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវគេ​ស្គាល់​ច្បាស់​តាមរយៈ​បទ​ចម្រៀង «​កូនស្រី​អ្នកនេសាទ​» ដែល​បញ្ចេញ​សូរ្យ​សៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា និង​និពន្ធ​ដោយ​កវី​ស្ទឹង​សង្កែ លោក គ​ង្គ ប៊ុន​ឈឿន​។ មិន​ខុសពី​ការរៀបរាប់​ក្នុង​បទ​ចម្រៀង​នោះឡើយ ភូមិ​មួយ​នេះ​នៅតែ​ជា​តំបន់​នេសាទ​សម្រាប់​ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​។ លើ​ចម្ងាយ​ជាង​៣៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង ការធ្វើដំណើរ​ទៅកាន់​ភូមិ​បាក់​ព្រា ត្រូវ​ចំណាយពេល​ប្រមាណ​៣​ម៉ោង ដោយ​កាត់​ការធ្វើដំណើរ​កាណូត​លើ​ស្ទឹង​សង្កែ​។ នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​ភូមិ​នេសាទ​មួយ​នេះ លោកអ្នក​អាច​ទស្សនា​នូវ​ទេសភាព  ស្រស់ស្អាត ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​លិច​ទឹក គួរ​ជាទី​គយគន់ និង​ផ្ទះ​នៅលើ​ផ្ទៃ​ទឹក​ជាមួយនិង​ការប្រកប​របរ​នេសាទ​របស់​ប្រជាជន​នៅ​ទីនោះ​។  បច្ចុប្បន្ន ភូមិ​បាក់​ព្រា មាន​សាលារៀន វត្ត​អារាម និង​មណ្ឌល​សុខភាព​ផងដែរ​។​


 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​ភូមិ​បាក់​ព្រា ដែល​ផ្ដិត​រូបភាព និង​វីដេអូ​ដោយ លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន ThmeyThmey ដូចតទៅ​៖ 
 
 
























Tag:
 បាក់​ព្រា​
  បាត់ដំបង​
  នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com