អន្តរជាតិ
វៀតណាម​ប្រវេ​ស​ប្រវាស​បញ្ចៀស​ជម្លោះ​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​
23, Nov 2019 , 10:59 am        
រូបភាព
រូបឯកសារ៖ កម្មករ​រោង​ចក្រ​សម្លៀក​បំពាក់​ Pro Sports នៅ​ខេត្ត Nam Dinh ប្រទេស​វៀតណាម។
រូបឯកសារ៖ កម្មករ​រោង​ចក្រ​សម្លៀក​បំពាក់​ Pro Sports នៅ​ខេត្ត Nam Dinh ប្រទេស​វៀតណាម។
ដោយ: VOA
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​នៅ​សប្តាហ៍​នេះ​ផ្តល់​នាវា​ការពារ​ដែនសមុទ្រ​មួយគ្រឿង​ទៀត​ទៅ​ឲ្យ​វៀតណាម ដែល​ប្រទេស​នេះ អាច​បង្កើន​ការការពារ​របស់ខ្លួន​ប្រឆាំងនឹង​ប្រទេស​ចិន​។​

 
​ក៏ប៉ុន្តែ នៅ​ខាងក្រោយ​ចំណាត់ការ​នេះ វៀតណាម​និង​សហរដ្ឋអាមេរិក​កំពុង​ខិតខំ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​កាន់តែ​ធំ​ឡើង​ដែល​បានធ្វើ​ឲ្យ​ពួក​មន្ត្រី​សហរដ្ឋអាមេរិក​មានកា​រ​ភ្ញាក់ផ្អើល​។​
 
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ត្អូញត្អែ​ចាប់តាំងពី​ខែមិថុនា​ថា សហរដ្ឋអាមេរិក ទិញ​ទំនិញ​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​កា​ន់​តែ​ច្រើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​អ្វីដែល​ពួក​អ្នកប្រើប្រាស់​ទំនិញ​ជនជាតិ​វៀតណាម​ទិញ​មកពី​សហរដ្ឋអាមេរិក​។​
 
​វៀតណាម​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចេញ​ការផលិត​ទំនិញ​សម្រាប់​ការរីក​លូត លាស់​សេដ្ឋកិច្ច​របស់ខ្លួន​ជាង​៦​ភាគរយ​ក្នុង​មួយឆ្នាំ​។ ឱនភាព​ពាណិជ្ជ​កម្មនេះ​បាន​ឡើង​ទៅដល់​ប្រហែល​៤០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​ការិយាល័យ​ជំរឿន​ពលរដ្ឋ​របស់​ស​ហ​រដ្ឋ​អាមេរិក បាន​ហៅថា ជា​ឱនភាព​ធំ​ទី​៥​រវាង​សហរដ្ឋអាមេរិក​និង​វៀតណាម​។​
 
​ពួក​អ្នកវិភាគ​និយាយថា​៖ «​ការប្តូរ​ការផលិត​ទំនិញ​នាំ​ចេញពី​ប្រទេស​ចិន ដោយសារ​ការយកពន្ធ​គយ​របស់​សហរដ្ឋអាមេរិក​នៅពេល​ឥឡូវនេះ​ទៅ​ប្រទេស​វៀតណាម​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ភ្ញាក់ផ្អើល​»​។​
 
​លោក Rajiv Biswas ប្រធាន​សេដ្ឋវិទូ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅឯ​ក្រុមហ៊ុន​ស្រាវជ្រាវ HIS Markit និយាយថា​៖ «​ការ​ព្រួយ​កង្វល់​មកពី​ភាគី​វៀតណាម​គឺថា សហរដ្ឋអាមេរិក អាច​និយាយថា មិន​អី​ទេ យើង​នឹងដាក់​ពន្ធគយ​លើ​ទំនិញ​នាំ​ចេញពី​វៀតណាម​»​។​
 
​លោក​បាន​និយាយទៀតថា​៖ «​ក៏ប៉ុន្តែ ខ្ញុំ​គិតថា វៀតណាម​អាច​បញ្ចៀស​គ្រោះថ្នាក់​នេះ​បាន​ដោយ​ការទិញ​ទំនិញ​ច្រើន​មកពី​សហរដ្ឋអាមេរិក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com